នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ គណៈគ្រប់គ្រងជាន់ខ្ពស់ធនាគារប្រៃសណីយ៍កម្ពុជា បានទទួលស្វាគមន៍ទស្សនកិច្ចសិក្សារបស់មន្ត្រីជំនាញរបស់ធនាគារកណ្តាលបង់ក្លាដែស ក្នុងគម្រោង «ការបង្កើតការងារក្រោយជំងឺកូវីដ១៩»។
ក្នុងទស្សនកិច្ចសិក្សានេះ គណៈគ្រប់គ្រងធនាគារប្រៃសណីយ៍កម្ពុជា បានចែករំលែកបទពិសោធន៍ របស់កម្ពុជា ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺកូវីដ១៩ សម្រាប់សហគ្រាសធុនតូច និងមធ្យម។