ALL FOR THE HEALTH CARE OF THE CAMBODIAN ELDER PEOPLE

យើងទាំងអស់គ្នាចូលរួមជួយដល់ មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម Sihanouk Hospital Center of HOPE ដើម្បីបន្តការផ្តល់ជូនការថែទាំសុខភាព ប្រកបដោយគុណភាពខ្ពស់ ២៤ម៉ោង ដល់ប្រជាពលរដ្ឋកម្ពុជាដែលមានជីវភាពក្រីក្រ និងមនុស្សចាស់ជាច្រើននៅក្នុងប្រទេសកម្ពុជា។

ដោយហេតុនេះធនាគារ បានបរិច្ចាកជូនមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹមសម្រាប់មូលនិធិសាងសង់ដំបូល និងរៀបចំឥដ្ឋការ៉ូនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨។

គណៈគ្រប់គ្រង និងបុគ្គលិករបស់ធនាគារសង្ឃឹមយ៉ាងមត់មាំថាមន្ទីរពេទ្យ ព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹមនៅតែបន្តការផ្តល់ជូនការថែទាំ និងព្យាបាលអ្នកជម្ងឺជាច្រើននៅកម្ពុជាឲ្យបានធូរស្រាលបន្តិចម្តងៗរហូតបានជាសះស្បើយ។