ធនាគារ ប្រៃសណីយ៍កម្ពុជាឧបត្ថម្ភបង់អង្គុយជូនខេត្តព្រះវិហារ

នាថ្ងៃទី 7 ខែកក្កដា ឆ្នាំ 2022 ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សាខាខេត្តព្រះវិហារ បានឧបត្ថម្ភបង់អង្គុយចំនួន 30 និងទឹកសុទ្ធចំនួន 50យួ ជូនដល់រដ្ឋបាលខេត្តព្រះវិហារ និង បង់អង្គុយចំនួន 20ទៀត ជូនដល់សាលាដំបូងខេត្តព្រះវិហារ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋតាមទីសាធារណៈនៅក្នុងខេត្ត។