សេវាធនាគារចល័ត - CPBank

សេវាធនាគារចល័ត

សេវាធនាគារចល័ត

មុខងារទាំង ៩ នៃសេវាធនាគារចល័តដែលអតិថិជនតែងតែកោតសរសើរថា សេវាធនាគារចល័តរបស់ CPBank ពិតជាមានមុខងារច្រើន និងមានផលប្រយោជន៍!

មុខងារផ្ទេរប្រាក់

ផ្តល់ជូនពិសេសចំពោះការផ្ទេរប្រាក់បានច្រើនរហូតដល់  5 ម៉ឺនដុល្លារក្នុងមួយថ្ងៃ ថែមទាំងមិនគិតកម្រៃសេវាទៀតផង។

មុខងារដកប្រាក់ដោយគ្មានប័ណ្ណអេធីអឹម

របៀបដកប្រាក់ដោយមិនចាំបាច់ប្រើប័ណ្ណអេធីអឹម តាមរយៈមុខងារ Cash out ក្នុងករណីដែលលោកអ្នកភ្លេចយកប័ណ្ណអេធីអឹមតាមខ្លួន ឬអ្នកចង់ធ្វើប្រតិបត្តិការដកប្រាក់ពីម៉ាស៊ីនអេធីអឹមដោយមិនចាំបាច់ប្រើប័ណ្ណអេធីអឹម! ពិតជាងាយស្រួលសម្រាប់ការដក និងអាចដកប្រាក់បានច្រើនរហូតដល់ $10,000 ក្នុងមួយថ្ងៃ បើប្រៀបធៀបជាមួយការដកប្រាក់តាមរយៈប័ណ្ណអេធីអឹមគឺអាចដកបានត្រឹមតែ $2,000 ក្នុងមួយថ្ងៃប៉ុណ្ណោះ។

មុខងារស្នាមម្រាមដៃ

មុខងារស្នាមម្រាមដៃសំខាន់ចំនួន ២ នឹងអាចជួយសម្រួលដល់ការប្រើប្រាស់របស់លោកអ្នកឲ្យកាន់តែមានភាពងាយស្រួល និងរហ័សទាន់ចិត្ត។

  • ការដំឡើងមុខងារ “ចូលស្នាមម្រាមដៃ” សម្រាប់ធ្វើការចូលគណនីដោយមិនចាំបាច់ធ្វើការបញ្ចូលលេខសម្ងាត់ (Login Password)
  • ការដំឡើងមុខងារ “បញ្ជាក់ស្នាមម្រាមដៃ” សម្រាប់ធ្វើការបញ្ជាក់ការធ្វើប្រតិបត្តិការផ្សេងៗនៅក្នុងសេវាធនាគារចល័ត ធនាគារ​ ប្រៃសណីយ៍កម្ពុជា ដោយមិនចាំបាច់រងចាំលេខសម្ងាត់តាមរយៈសារតាមទូរស័ព្ទដៃ (OTP)
មុខងារផ្អាក និងបើកដំណើរការប័ណ្ណអេធីអឹម

លោកអ្នកអាចធ្វើការផ្អាកដំណើរការប័ណ្ណ ATM បានតាមរយៈសេវាធនាគារចល័តភ្លាមៗក្នុងករណីដូចជា៖

  • បាត់​ ឬចោរលួច ឬសង្ស័យថាមានអ្នកកំពុងលួចប្រើប្រាស់ប័ណ្ណ
  • ឬករណីដែលលោកអ្នកសង្ស័យថាប័ណ្ណ ATM របស់លោកអ្នកពុំមានសុវត្ថិភាព។

បើអ្នកជួបករណីខាងលើនេះ អ្នកអាចផ្អាកដំណើរការប័ណ្ណ ATM ដោយខ្លួនឯងដោយមិនចាំបាច់ទៅសាខាផ្ទាល់ និងទំនាក់ទំនងមកកាន់មន្ត្រីប្រឹក្សាយោបល់៖ 023 260 800 ឡើយ!

មុខងារទូទាត់តាមឃ្យូអរកូដ

មធ្យោបាយដ៏ឆ្លាតវៃ និងមានសុវត្ថិភាពក្នុងការផ្ទេរប្រាក់ទៅកាន់សាច់ញាតិ ឬទូទាត់ដៃគូអាជីវកម្មតាមរយៈឃ្យូអរកូដជំនួសឱ្យការប្រើប្រាស់ក្រដាសប្រាក់ តាមរយៈសេវាធនាគារចល័ត CPBank។
CPBank សូមថ្លែងអំណរគុណដល់អតិថិជនដ៏វៃឆ្លាត ដែលបានបង្កើនការទូទាត់ និងផ្ទេរប្រាក់ទៅវិញទៅមក ដើម្បីបញ្ចៀសនូវការកាន់សាច់ប្រាក់ផ្ទាល់។

មុខងារផ្ទេរប្រាក់ទៅកាន់កាបូបលុយអេឡិចត្រូនិច

ពិតជាអស្ចារ្យ! អតិថិជនទាំងអស់របស់ CPBank លោកអ្នកគ្រាន់តែប្រើប្រាស់នូវសេវាធនាគារចល័ត CPBank លោកអ្នកអាចផ្ទេរប្រាក់ទៅកាន់គណនីវីងបានរហូតដល់ $2,000/1ថ្ងៃ បានគ្រប់ពេលវេលា គ្រប់ទីកន្លែង យ៉ាងរហ័ស ងាយស្រួល និងមានសុវត្ថិភាព។ ចំពោះការផ្ទេរប្រាក់ទៅកាន់ ប្រព័ន្ធទូទាត់យុគសម័យថ្មី បាគង ធនាគារនិងដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ។

មុខងារបើកគណនីអនឡាញ

ការបើកគណនីធនាគារថ្មីទាំងប្រាក់រៀល និងដុល្លារតាមរយៈសេវាធនាគារចល័តគឺពិតជាមានភាពងាយស្រួល និងទទួលបានអត្ថប្រយោជន៍ជាច្រើន។ ជាពិសេសគឺទទួលបានអត្រការប្រាក់ប្រចាំឆ្នាំ 0.75%។ បើប្រៀបធៀបទៅកាន់ដៃគូធនាគារដែលកំពុងប្រគួតប្រជែងសព្វថ្ងៃ CPBank គឺជាជម្រើសទី ១ សម្រាប់គណនីសន្សំ។

មុខងារប្តូរលេខសម្ងាត់

ក្នុងករណីលោកអ្នកភ្លេចលេខសម្ងាត់នោះលោកអ្នកនឺងមិនចាំបាច់ធ្វើដំណើរមកកាន់សាខារបស់ធនាគារ​ ឬទំនាក់ទំនងមកកាន់ភ្នាក់ងារធនាគារទៀតនោះទេ លោកអ្នកអាចការផ្លាស់ប្តូរលេខសម្ងាត់ដោយខ្លួនឯងបានភ្លាមៗតាមរយៈមុខងារប្តូរលេខសម្ងាត់។

មុខងារបង្កើតប័ណ្ណនិម្មិត

ប្រសិនបើលោកអ្នកចង់ធ្វើការទូទាត់អនឡាញ (E-commerce) ឧ៖ Food Delivery, Ali Express, Facebook / Google sponsor, AGODA online Pay, Booking.com, Online Transportation,…) សូមធ្វើការបើកដំណើរការនូវមុខងារទូទាត់អនឡាញ (E-commerce) ជាមុនសិន។ ហើយមុខងារអាចឲ្យលោកអ្នកធ្វើការបិតដំណើរការវិញក្នុងលក្ខខណ្ឌគ្មានតម្រូវ E-commerce ណាមួយ ដូច្នេះអ្នកនិងមានទំនុកចិត្តខ្ពស់ក្នុងការប្រើប្រាស់ Visa Card របស់ CPBank។

 

អ្វីដែលកាន់តែពិសេសគឺគ្រប់ប្រតិបត្តិការទាំងអស់នៅក្នុងសេវាធនាគារចល័តរបស់ CPBank គឺពុំមានគិតកម្រៃសេវានោះទេ។  មិនត្រឹមតែ ៩ចំនុចខាងលើនេះទេ CPBank នូវមានចំនុចសំខាន់ និងពិសេសៗជាច្រើនទៀតដើម្បីជួយសម្រួលដល់ការគ្រប់គ្រងសាច់ប្រាក់ និងទូទាត់ប្រចាំថ្ងៃ។

តើលោកអ្នកបានប្រើប្រាស់នូវមុខងារពិសេសណាមួយក្នុងចំណោមមុខងារពិសេសៗទាំង ៨ ដែលខ្ញុំបានធ្វើការបង្ហាញហើយ ឬនៅ?ប្រសិនបើលោកអ្នកមិនទាន់បានប្រើប្រាស់ សូមទទួលយកនូវបទពិសោធន៍នៃការប្រើប្រាស់ជាមួយខ្ញុំទាំងអស់គ្នា ទើបដឹងថាសេវាធនាគារចល័តរបស់ CPBank មានភាពងាយស្រួលកម្រិតណា។

សេវាធនាគារចល័តរបស់ CPBank នឹងធ្វើការ Update រូបរាងថ្មីនាពេលខាងមុខឆាប់ៗនេះ ដើម្បីឱ្យលោកអ្នកទទួលបានបទពិសោធន៍កាន់តែ
អស្ចារ្យក្នុងការប្រើប្រាស់។

ការកំណត់ប្រតិបត្តិការប្រចាំថ្ងៃ និងកម្រៃសេវា
ល.រ ប្រភេទប្រតិបត្តិការ ចំនួនប្រតិបត្តិការក្នុង០១ថ្ងៃ ទឹកប្រាក់កំណត់ក្នុង០១ថ្ងៃ កម្រៃសេវាក្នុង០១ប្រតិបត្តិការ
ប្រតិបត្តិការហិរញ្ញវត្តុ ធម្មតា(Normal) & ពិសេស(VIP) ធម្មតា(Normal)& ពិសេស(VIP)
បញ្ចូលទឹកប្រាក់ទូរស័ព្ទ ៥០ដង ០១ដុល្លារ-១,០០០ដុល្លារ មិនគិតថ្លៃ
បង់វិក្កយបត្រ ៥០ដង 0១ដុល្លារ-៥០,០០០ដុល្លារ មិនគិតថ្លៃ
ការទូទាត់បង់សំរាម ៥០ដង ០១ដុល្លារ​-៥០,០០០ដុល្លារ 300 KHR, 0.08 USD រឺ 3 THB
ទិញកាតទូរស័ព្ទ ៥០ដង ០១ដុល្លារ​-១,​០០០ដុល្លារ មិនគិតថ្លៃ
ផ្ទេរប្រាក់រវាងគណនីផ្ទាល់ខ្លួនក្នុងធនាគារប្រៃសណីយ៍កម្ពុជា​ ២០ដង ០១ដុល្លារ​-២០០,០០០ ដុល្លារ មិនគិតថ្លៃ
ផ្ទេរប្រាក់ទៅគណនីផ្សេងក្នុងធនាគារ ប្រៃសណីយ៍កម្ពុជា​ ២០ដង ០១ដុល្លារ-២០០,០០០ដុល្លារ មិនគិតថ្លៃ
ផ្ទេរប្រាក់ទៅកាន់ធនាគារផ្សេង

(Fast System)

២០ដង >= ១០,០០០ រៀល និង

<= ៤,០០០,០០០​រៀល

៤ ០០០​​ រៀល
>៤,០០០,០០០ រៀល និង
<= ២០,០០០,០០០រៀល
៨ ០០០ រៀល
>២០,០០០,០០០រៀល និង
<=៤០,០០០,០០០ រៀល
១២ ០០០ រៀល
ផ្ទេរប្រាក់ទៅកាបូបអេឡិចត្រូនិក (Wing Wallet) ២០ដង ០១ដុល្លារ-៥,០០០ដុល្លារ មិនគិតថ្លៃ
ផ្ទេរប្រាក់ទៅកាបូបអេឡិចត្រូនិក (Bakong Wallet) ១០ដង ០១ដុល្លារ-១០,០០០ដុល្លារ មិនគិតថ្លៃ
១០ ផ្ទេរប្រាក់ទៅ (Bakong Account) ១០ដង ០១ដុល្លារ-៥០,០០០ដុល្លារ មិនគិតថ្លៃ
១១ ផ្ទេរប្រាក់តាមការស្កេន Bakong QR ២០ដង ០១ដុល្លារ-១០,០០០ដុល្លារ មិនគិតថ្លៃ
១២ ការទូទាត់កាតឥណទាន ២០ដង ០១ដុល្លារ-១០,០០០ដុល្លារ មិនគិតថ្លៃ
 

១៣

ដកប្រាក់តាមម៉ាស៊ីនអេធីអឹម ២០ដង ០១ដុល្លារ-១០,០០០ដុល្លារ  

មិនគិតថ្លៃ

១៤ បញ្ចូលទឹកប្រាក់ក្នុងកាតនិមិត្ម ២០ដង ០១ដុល្លារ-២,៥០០ដុល្លារ មិនគិតថ្លៃ
១៥ បង្កើតកាតនិម្មិត ២០ដង ០១ដុល្លារ-២,៥០០ដុល្លារ មិនគិតថ្លៃ
១៦ ផ្ទេរប្រាក់តាម​ RFT Mobile ២០ដង ≤៤ លាន រៀល ឬ ១.០០០ ដុល្លារ ៣.០០០រៀល​ ឬ ០,៧៦ដុល្លារ
១៧ ផ្ទេរប្រាក់តាម​ RFT Account ១០ដង ≤៤ លាន រៀល ឬ ១.០០០ ដុល្លារ ៣.០០០រៀល​ ឬ ០,៧៦ដុល្លារ
>៤ លាន រៀល ឬ ១.០០០ ដុល្លារ និង

≤២០ លាន រៀល ឬ ៥.០០០ ដុល្លារ

៦.០០០ រៀល ឬ ១,៥១ ដុល្លារ
>២០ លាន រៀល ឬ ៥.០០០ ដុល្លារ និង

≤៤០ លាន រៀល ឬ ១០.០០០ ដុល្លារ

៩.០០០ រៀល ឬ ២,៣១ ដុល្លារ
>៤០ លាន រៀល ឬ ១០.០០០ ដុល្លារ និង ≤១០០ លាន រៀល ឬ ២៥.០០០ ដុល្លារ ១២.០០០ រៀល ឬ ៣,០៦ ដុល្លារ
>១០០ លាន រៀល ឬ ២៥.០០០ ដុល្លារ និង ≤២០០ លាន រៀល ឬ ៥០.០០០ ដុល្លារ ១៥.០០០ រៀល ឬ ៣,៨១ ដុល្លារ

 

Cambodia Post Bank