គណនីចរន្តសកម្ម
គណនីចរន្តសកម្ម គឺជាគណនីចរន្តពិសេស ដែលផ្តល់ការប្រាក់ខ្ពស់ជាការលើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម ដែលប្រើប្រាស់គណនីនេះសម្រាប់សកម្មភាពអាជីវកម្មប្រចាំថ្ងៃរបស់ពួគគេ។ ជាមួយគណនីចរន្តសកម្ម អតិថិជនអាចទូទាត់ ឬបង្វិលប្រាក់ក្នុងអាជីវកម្មប្រចាំថ្ងៃបានយ៉ាងងាយស្រួល តាមរយៈមូលប្បទានប័ត្រ និងសេវាធនាគារចល័ត។ ក្រៅពីជួយសម្រួលដល់ការទូទាត់ប្រចាំថ្ងៃ គណនីនេះថែមទាំងផ្តល់អត្រាការប្រាក់ខ្ពស់ ដែលជាចំណូលបន្ថែមមួយផ្នែកទៀតផងដែរ សម្រាប់ម្ចាស់អាជីវកម្ម។ អតិថិជនអាចបើកគណនីនេះជារូបិយប័ណ្ណប្រាក់រៀល ប្រាក់ដុល្លារ ឬប្រាក់បាត ទៅតាមតម្រូវការ។ ខាងក្រោមនេះគឺជាអត្រាការប្រាក់ដែលផ្តល់ជូនសម្រាប់គណនីនេះ៖
ប្រភេទរូបិយប័ណ្ណ | ប្រាក់ដុល្លារ | ប្រាក់រៀល | ប្រាក់បាត |
អត្រាការប្រាក់ | ៣.៧៥% | ៤.៧៥% | ៣.៧៥% |
អត្ថប្រយោជន៍៖
- ការដាក់ប្រាក់លើកដំបូង ១០ដុល្លារ / ៤០,០០០រៀល /៤០០បាត
- ប្រាក់តម្កល់គណនីអប្បបរមា៖ ១ដុល្លារ / ៤,០០០រៀល /៤០បាត
- អត្រាការប្រាក់ខ្ពស់
- គណនីសន្សំនេះអាចបើកជា ប្រាក់រៀល ប្រាក់ដុល្លារ និងប្រាក់បាត
- ផ្តល់ជូនសៀវភៅមូលប្បទានប័ត្រដោយឥតគិតថ្លៃ
- ផ្តល់ជូន របាយការណ៍ធនាគារ (Bank Statement) មួយខែម្តងដោយឥតគិតថ្លៃ
- ផ្តល់ជូនប័ណ្ណវីសា (Visa Card) និងសេវាធនាគារចល័ត (Mobile Banking) ដោយឥតគិតថ្លៃ
- ផ្តល់ជូនការបញ្ចុះតម្លៃពិសេសពីដៃគូអាជីវកម្មដោយគ្រាន់តែបង្ហាញប័ណ្ណរបស់ធនាគារ
- ងាយស្រួលក្នុងការប្រតិបត្តិការសាច់បា្រក់តាមរយះ សេវាធនាគារចល័ត និង តាមម៉ាស៊ីន ATM (សមាជិក CSS)
ឯកសារតម្រូវ៖
និវាសនជន (ជនជាតិខ្មែរ) អនិវាសនជន (ជនបរទេស)
- រូបវន្តបុគ្គលដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ
- អត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែន (មានសុពលភាពយ៉ាងតិច ៣ខែ) / សៀវភៅគ្រួសារ / សៀវភៅស្នាក់នៅ / ប័ណ្ណបើកបរ / ប័ណ្ណសម្គាល់ខ្លួនចេញដោយស្ថាប័នរដ្ឋ/
- មានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ
- លិខិតឆ្លងដែន (មានសុពលភាព)
- ឯកសារបញ្ជាក់ទីលំនៅអចិន្ត្រៃយ៍ / លិខិតបញ្ជាក់ការងារ / កិច្ចសន្យាជួលផ្ទះ / កិច្ចសន្យាការងារ / ឯកសារបញ្ជាក់អាជីវកម្មផ្ទាល់ខ្លួន
សម្គាល់៖
- គណនីចរន្តសកម្ម តម្រូវអោយធ្វើប្រតិបត្តិការគណនីយ៉ាងតិច ២៥ប្រតិបត្តិការ/ខែ។ គណនីនឹងត្រូវផ្លាស់ប្តូរជាគណនីចរន្តធម្មតាវិញ ករណីមិនមានប្រតិបត្តិការគណនីគ្រប់ចំនួននេះ។
- ដើម្បីបើកគណនី អតិថិជនត្រូវតែមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ មានអាជីវកម្ម ឬមុខរបរស្របច្បាប់ និងមិនមានជាប់ទោសឧក្រិដ្ឋ ឬបទល្មើសផ្សេងៗ
- តម្លៃសេវាកម្មគណនីគ្មានប្រតិបត្តិការ(គ្មានប្រតិបត្តិការចាប់ពី ១២ ខែ)៖ ១០ ដុល្លារ រឺ ៤០០០០ រៀល រឺ ៤០០ បាត៕
*ទម្រង់ស្នើសុំ៖ MKT_02_Corporate_Account
*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៖ www.cambodiapostbank.com.kh/T&C