ធនាគារប្រៃសណីយ៍កម្ពុជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វូណន ផ្តល់ជំនួយដល់ជនភៀសសឹក

 

ធនាគារប្រៃសណីយ៍កម្ពុជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វូណន បានយកថវិកាដែលប្រមូលបបានពី «មូលនិធិសម្រាប់ជាតិយើង FOUNDATOIN FOR OUR NATION» សរុប ៤៨.០០០.០០០រៀល (សែសិបប្រាំបីលានរៀល)  ដើម្បីរៀបចំជាគ្រឿងឧបភោគ បរិភោគ ថ្នាំសង្កូវ និងថវិកាសម្រាប់ចែកជូនបងប្អូនជនភៀសសឹកនៅជំរំជនភៀសសឹកចំនួនបីទីតាំងនៅក្នុងខេត្តព្រះវិហារ និងខេត្តសៀមរាប កាលពីថ្ងៃទី០១ និងទី០២ ខែសីហា ឆ្នាំ២០២៥។

ក្នុង​នាម​ជា​ធនាគារខ្មែរ ការកៀរគរថវិកានេះ គឺកើតចេញ​ពី​ស្មារតី​ខែ្មរតែមួយ ខ្មែរស្រលាញ់​ខ្មែរ ខ្មែរដើម្បីខ្មែរ។

ក្រៅ​ពី​បង្កើតមូលនិធិដោយខ្លួន​ឯង ធនាគារ​ប្រៃសណីយ៍កម្ពុជា ក៏បាន​ចូលរួម​ឧបត្ថម្ភ​ក្នុង​មូលនិធិនានា ដែល​មាន​គោលបំណង​ជួយ​យោធិន​ជួរមុខ និង​បងប្អូន​ជនភៀសសឹកផងដែរ។

គួរបញ្ជាក់​ផងដែរថា លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ធនាគារប្រៃសណីយ៍កម្ពុជា ក៏បានចូលរួមឧបត្ថម្ភថវិកា ១,០០០,០០០ដុល្លារ (១លានដុល្លារ) ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ទ្រទ្រង់​កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជានៅបណ្តោយព្រំដែនកម្ពុជា-ថៃផងដែរ។