គណៈគ្រប់គ្រង ធនាគារ ប្រៃសណីយ៍កម្ពុជា បានចូលរួមឧបត្ថម្ភ និងរួមដំណើរជាមួយ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដោយបាននាំយកជំនួយសប្បុរសធម៌ និងថវិកា២៤០ លានរៀល ជូនដល់រដ្ឋបាលខេត្តព្រះវិហារ និងរដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១១ និង១២ ខែតុលា ឆ្នាំ២០២៥ ដើម្បីចាត់ចែង និងផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលបានជម្លៀសទៅកាន់ទីតាំងសុវត្ថិភាព និងវីរកងទ័ព ដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែនក្នុង ភូមិសាស្រ្តខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ជំនួយសប្បុរសធម៌រួមមាន គ្រឿងឧបភោគបរិភោគ ទឹកបរិសុទ្ធ ៤០០កេស មី ៤០០កេស ត្រីខ ៤០០យួរ ទឹកត្រី ៤០០ ដប ទឹកស៊ីអ៊ីវ ៤០០យួរ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនដូចជា សារ៉ុង ៤០០ ក្រម៉ា ៤០០ សាប៊ូ ៤០០ ប្រអប់ និងអង្រឹង ៥៨០ ។