គណៈគ្រប់គ្រង

Toch Chaochek_CEO

លោក​ តូច ចៅចេក
ប្រធាននាយកប្រតិបត្តិ

លោក តូច ចៅចេក គឺជានាយកប្រតិបត្តិដែលមានបទពិសោធន៍ជាង ២១ឆ្នាំក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ លោកត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិនៃ CPBank ក្នុងឆ្នាំ២០១៣។ ជាមួយប្រើប្រាស់​ជំនាញ និងបទពិសោធន៍ ជាថ្នាក់ដឹកនាំរបស់លោកនៅក្នុងគ្រឹះស្ថានហិរញ្ញវត្ថុនានាកន្លងមក លោកបានអភិវឌ្ឍធនាគារCPBank ចាប់តាំងពីធនាគារបើកដំបូង ដោយប្រែក្លាយCPBank ពីធនាគារពាណិជ្ជ​តូចមួយ ទៅជា​​​ធនាគារពាណិជ្ជដ៏ធំមួយនៅ​ប្រទេសកម្ពុជា។

មុនពេលត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិនៃ CPBank លោកបានកាន់តំណែងជាប្រធាននាយកប្រតិបត្តិប្រតិបត្តិការ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីធីត។ ​លោកធ្លាប់បម្រើការងារក្នុងធនាគារ​ហត្ថា និង​ធនាគារ​អេស៊ីលីដា ក្នុង​មុខដំណែងជាគណៈគ្រប់គ្រងជាន់ខ្ពស់​ក្នុង​ផ្នែកពាណិជ្ជកម្ម ឥណទាន ប្រតិបត្តិការ និង​ហិរញ្ញប្បទានពាណិជ្ជកម្ម។ លោកចាប់ផ្តើមការងារក្នុងធនាគារដំបូងរបស់លោកនៅធនាគារ​អេស៊ីលីដា។

លោក តូច ចៅចេក បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកធនាគារ និងហិរញ្ញវត្ថុ ពីសកលវិទ្យាល័យកម្ពុជា បរិញ្ញាបត្រនីតិសាធារណៈ ពីសកលវិទ្យាល័យច្បាប់ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និង​ បរិញ្ញាបត្រផ្នែកទីផ្សារ ពីសកលវិទ្យាល័យជាតិគ្រប់គ្រង។

លោក ម៉ាលៃ កុមើ ប៉ូល
អនុប្រធាននាយកប្រតិបត្តិ

លោក Malay Kumer Paul មានបទពិសោធន៍ការងារផ្នែកគ្រប់គ្រងប្រតិបត្តិជាង ២៨ឆ្នាំនៅក្នុងស្ថាប័នធនាគារ និងហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ីប៉ាស៊ីភិច និងតំបន់មជ្ឈឹមបូព៌ាថ្នាក់សកលក្នុងស្រុក និងធនាគារវិនិយោគ។ លោកបានចូលរួមជាមួយ CPBank នៅក្នុងខែមករា ឆ្នាំ២០១៨ ក្នុងមុខតំណែងជាប្រធាននាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ។ ក្នុងឆ្នាំ២០២០ លោកត្រូវបានតែងតាំងជាអនុប្រធាននាយកប្រតិបត្តិនៃ ធនាគារប្រៃសណីយ៍កម្ពុជា ដែលទទួលបន្ទុក​លើ​ផ្នែក​ពាណិជ្ជកម្ម និងប្រតិបត្តិការ​របស់​ធនាគារ។

លោកបានបម្រើការក្នុងតួនាទីគ្រប់គ្រងជាន់ខ្ពស់ជាច្រើនរួមមាន អនុប្រធាននាយកប្រតិបត្តិគ្រប់គ្រងហានិភ័យនៃ FFH ប្រទេសសិង្ហបុរី អនុប្រធាននាយកប្រតិបត្តិ និងជាប្រធាននាយកប្រតិបត្តិគ្រប់គ្រងហានិភ័យនៅធនាគារ Mekong Development Bank (MDB) ក្នុងប្រទេសវៀតណាម នាយកប្រតិបត្តិឥណទាន និងដោះស្រាយបំណុលនៅក្នុងផ្នែកលក់ និងអាជីវកម្មខ្នាតតូច នៅធនាគារ The City Bank Ltd. និង ធនាគារ PRAC Bank ក្នុងប្រទេសបង់ក្លាដេស នាយកប្រតិបត្តិដោះស្រាយបំណុលប្រចាំតំបន់ នៅធនាគារ Standard Chartered Bank ក្នុង​ប្រទេស Bahrain, Qatar, Jordan និង Lebanon។ លោកចាប់ផ្តើមការងារក្នុងធនាគារដំបូងរបស់លោកនៅធនាគារ ANZ Grindlays Bank ក្នុងប្រទេសបង់ក្លាដេស។

លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិត ផ្នែកវិទ្យាសាស្រ្ត (ថ្នាក់ដំបូង) ជាមួយសកលវិទ្យាល័យកាដា និងអនុបណ្ឌិតមួយទៀត​ជាមួយសកលវិទ្យាល័យ Brac ​ក្នុងប្រទេសបង់ក្លាដេស។

លោក​ យី សាគុណ
ប្រធាននាយកប្រតិបត្តិធនធានមនុស្ស

លោក យី សាគុណ ជាអ្នកជំនាញខាងយុទ្ធសាស្រ្តគ្រប់គ្រងធនធានមនុស្ស ដែលមានបទពិសោធន៍ជាង ១៩ឆ្នាំ ក្នុងវិស័យផ្សេងៗ រួមមាន ធនាគារពាណិជ្ជ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងបដិសណ្ឋារកិច្ច។ លោកបានចូលបម្រើការងារជាមួយធនាគារប្រៃសណីយ៍កម្ពុជាកាលពីខែកុម្ភៈ​ ឆ្នំា២០១៣ ក្នុងតួនាទីជានាយកប្រតិបត្តិធនធានមនុស្ស និងត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិធនធានមនុស្សចាប់ពីឆ្នាំ២០១៥រហូតមកដល់បច្ចុប្បន្ន។

មុនពេលចូលបម្រើការងារជាមួយធនាគារប្រៃសណីយ៍កម្ពុជា លោកធ្លាប់មានមុខតំណែងជានាយករងប្រតិបត្តិធនធានមនុស្សនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ជានាយកប្រតិបត្តិគ្រប់គ្រងធនធានមនុស្ស និងជាអ្នកសម្របសម្រួលកិច្ចការធនធានមនុស្សនៃធនាគារ ANZ Royal ហើយក៏ធ្លាប់ជានាយកប្រតិបត្តិធនធានមនុស្សនៃសណ្ឋាគារនិងរមណីយដ្ឋានសុខាគ្រុបផងដែរ។ លោក សាគុណ មានចំណេះដឹងនិងបទពិសោធន៍យ៉ាងជ្រៅជ្រះក្នុងកិច្ចការគ្រប់គ្រងនិងរៀបចំទៅលើ ការជ្រើសរើសបុគ្គលិក  យុទ្ធសាស្រ្តគ្រប់គ្រងប្រាក់ឈ្នួលនិងអត្ថប្រយោជន៍បុគ្គលិក ការហ្វឹកហ្វឺននិងអភិវឌ្ឍសមត្ថភាពបុគ្គលិក និងការគ្រប់គ្រងលទ្ធផលការងារ និងទំនាក់ទំនងអាជីវកម្ម ។ លោក សាគុណ មានចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការផ្លាស់ប្តូរការអនុវត្តកិច្ចការធនធានមនុស្ស តាមរយៈការទទួលយកបច្ចេកវិទ្យាថ្មីៗ ។ លោកមានបទពិសោធន៍ជាដៃគូយុទ្ធសាស្ត្រក្នុងប្រតិបត្តិការពាណិជ្ជកម្ម និងយល់ច្បាស់ពីច្បាប់ការងារនៃប្រទេសកម្ពុជា។

លោក យី សាគុណ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងអាជីវកម្ម និងវិញ្ញាបនប័ត្រអ្នកជំនាញជាន់ខ្ពស់ផ្នែកធនធានមនុស្ស – អន្តរជាតិ ពីវិទ្យាស្ថាន HRCI ។

លោក គង់ ឆាយឡុង
ប្រធាននាយកប្រតិបត្តិប្រតិបត្តិការ

លោក ឆាយឡុងគឺជាអ្នកជំនាញផ្នែកប្រតិបត្តិការ និងគ្រប់គ្រងបច្ចេកវិទ្យា ដែលមានបទពិសោធន៍ជាង ២៦ ឆ្នាំនៅក្នុងវិស័យធនាគារ និងបច្ចេកវិទ្យា។ គាត់បានចូលបម្រើការងារជាមួយ CPBank ក្នុងឆ្នាំ២០១៦ ជានាយកប្រតិបត្តិប្រតិបត្តិការ និង​ត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិប្រតិបត្តិការនៅឆ្នាំ២០១៨។ ក្នុងតួនាទីរបស់គាត់ គាត់មិនត្រឹមតែគ្រប់គ្រងផ្នែក​ប្រតិបត្តិការប៉ុណ្ណោះទេ លោកថែមទាំងគ្រប់គ្រងផ្នែក​អចលនទ្រព្យ រដ្ឋបាល ភស្តុភារ និងលទ្ធកម្ម។

មុនពេលចូលរួម​ជាមួយ CPBank លោកធ្លាប់បម្រើការនៅធនាគារ ANZ Royal អស់រយៈពេល ១០ ឆ្នាំ គ្រប់គ្រងផ្នែកបច្ចេកវិទ្យា ធនាគារអេឡិចត្រូនិក និងបណ្តាញចែកចាយ សេវាទូទាត់ក្នុងស្រុក និងក្រៅស្រុក។ លោក ឆាយ ឡុង ធ្លាប់​ធ្វើការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិធំៗចំនួនពីរផងដែរ។ បទពិសោធន៍ផ្នែកបច្ចេកវិជ្ជាចម្រុះ និងបទពិសោធន៍ផ្នែកប្រតិបត្តិការរបស់លោក បានធ្វើឱ្យលោក ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរដំណើរការប្រតិបត្តិការ ដើម្បីផ្តល់នូវសេវាកម្មអតិថិជនដ៏ល្អបំផុតនៅក្នុងទីផ្សារ។ លោកក៏បានជំរុញការផ្លាស់ប្តូរជាច្រើន និងដំណើរការគម្រោងវិស្វកម្មឡើងវិញដោយជោគជ័យ។

លោក ឆាយឡុង បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែក វិទ្យាសាស្រ្ត ព័ត៌មានវិទ្យា និងជាសមាជិកនៃ International Compliance Association ផងដែរ។

លោក ជា ប៊ុនហ៊ាន
ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ

លោក ជា ប៊ុនហ៊ាន មានបទពិសោធន៍ជាង ១៧ឆ្នាំ ក្នុងវិស័យធនាគារហិរញ្ញវត្ថុ និងសវនកម្ម ​នៅក្នុង​អាស៊ាន។ លោកបានចូលរួមជាមួយ CPBank ក្នុងមុខតំណែងជាប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ ក្នុង​ឆ្នាំ២០១៩។គាត់មានតួនាទីសំខាន់ក្នុងការបំប្លែង CIFRS នៅ CPBank Group ។

មុនពេលចូលរួម​ជាមួយ CPBank លោកបានបម្រើការងារក្នុងតួនាទីជា អនុប្រធាននាយកប្រតិបត្តិ ហិរញ្ញវត្ថុ នៅធនាគារកាណាឌីយ៉ា និងជាប្រធាននាយកប្រតិបត្តិនៅក្រុមហ៊ុនកាណាស៊ីឃ្យូរីធី។ លោកក៏ធ្លាប់កាន់មុខតំណែងជាច្រើនជាមួយធនាគារក្នុងតំបន់ និង​ក្នុងក្រុមហ៊ុនសវនកម្មផងដែរ។ លោកធ្លាប់​កាន់មុខតំណែង មានតំណែងជានាយករងប្រតិបត្តិធនាគារកិច្ចពាណិជ្ជអស់រយៈពេល ៤ឆ្នាំ។ លោកបក៏បានចំណាយពេលជាង ៧ ឆ្នាំជាមួយនឹងក្រុមហ៊ុនសវនកម្មក្នុងស្រុក និងអន្តរជាតិធំៗចំនួន៤ នៅប្រទេស​សិង្ហបុរី វៀតណាម និងកម្ពុជា ក្នុង​មុខតំណែងជាជានាយក​គ្រប់គ្រងសវនកម្ម។

លោក ជា ប៊ុនហ៊ាន ទទួលបានវិញ្ញាបនបត្រគណនេយ្យសាធារណៈពី CPA អូស្ត្រាលី និង KICPAA។ លោក បានបញ្ចាប់ថ្នាក់ អនុបណ្ឌិត​ផ្នែកគ្រប់គ្រងធុរកិច្ច ពី University of Paris 1។

លោក គ្រួច ចាន់ថុល
ប្រធាននាយកប្រតិបត្តិបច្ចេកវិទ្យាព័ត៌មាន

លោក គ្រួច ចាន់ថុល ជា​អ្នក​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម-បច្ចេកវិទ្យា ​ដែលមានបទពិសោធន៍​ជាង ២១ឆ្នាំ ​ក្នុង​វិស័យ​បច្ចេកវិទ្យាព័ត៌មាន។ លោកបានចូលរួមជាមួយ CPBank ក្នុងខែកក្កដា ឆ្នាំ២០១៦ ក្នុងមុខដំណែងជានាយកប្រតិបត្តិបច្ចេកវិទ្យាព័ត៌មាន និងត្រូវបានតែងតាំងជា ប្រធាននាយកប្រតិបត្តិបច្ចេកវិទ្យាព័ត៌មានក្នុង​ឆ្នាំ​២០២១។ គាត់គ្រប់គ្រងផ្នែក​បច្ចេកវិទ្យាព័ត៌មាន និងឌីជីថល ដោយ​ធ្វើឱ្យប្រសើរឡើងនូវដំណើរការប្រតិបត្តិការអាជីវកម្មសំខាន់ៗ ដើម្បីផ្តល់នូវបទពិសោធន៍ដ៏មានប្រយោជន៍បំផុតដល់អតិថិជន។

លោកតែងតែផ្តោតលើបទពិសោធន៍របស់អតិថិជនដោយប្រើប្រាស់បច្ចេកវិទ្យាបន្សាំ នៅក្នុង​ឧស្សាហកម្មផ្សេងៗដែល​ត្រូវបាន​ប្រើប្រាស់​ទាំងក្នុង​ស្រុក និងក្រៅស្រុក។ មុនពេលចូលរួមជាមួយ CPBank លោកបានបម្រើការងារក្នុងតួនាទីជានាយកប្រតិបត្តិបច្ចេកវិទ្យាព័ត៌មាន នៅ​​ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍។ លោកធ្លាប់​បានបម្រើការងារ ជាថ្នាក់ដឹកនាំ​ក្នុង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និងក្រុមហ៊ុនធានារ៉ាប់រងជាច្រើន ដូចជាUCB, RHB, និង Camko Bank។ ក្នុង​តួនាទីទាំងនោះ លោក​បានជួយជំរុញយុទ្ធសាស្ត្របច្ចេកវិទ្យា និងឌីជីថលសម្រាប់ការបង្កើត និងផ្លាស់ប្តូរអាជីវកម្ម។

លោក ចាន់ថុល បានបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្រ្តព័ត៌មានកុំព្យូទ័រ ពី​សកលវិទ្យាល័យភូមិន្ទភ្នំពេញ។

Mr. Rajesh Kumar Barua
ប្រធាននាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ

លោក Rajesh គឺជាអ្នកជំនាញក្នុងការគ្រប់គ្រងហានិភ័យ ដែលត្រូវបានទទួល​ស្គាល់​ពីទីក្រុងFrankfurt និង​មាន​បទពិសោធន៍ជាង​ ២១ ឆ្នាំនៅក្នុងវិស័យហិរញ្ញវត្ថុក្នុង​ប្រទេសបង់ក្លាដែស។ លោក​គឺជា​គ្រូបណ្តុះបណ្តាល​ ដែល​ត្រូវ​ទទួល​ស្គាល់​ដោយ​ Project Management Institute និង​អ្នកជំនាញ​ភាពជាអ្នក​ដឹកនាំ ពី​ GABV, MIT CoLab and Presencing Institute។ លោកបានចូលរួមជាមួយ CPBank នៅក្នុងខែមករា ឆ្នាំ២០២២ ក្នុងមុខតំណែងជាប្រធាននាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ។

មុនពេល​ចូលរួមជាមួយ​CPBank លោក​កាន់ដំណែងជា​នាយកប្រតិបត្តិ​អនុម័តឥណទាន នៅ BRAC និង City Bank នាយកគ្រប់គ្រងហានិភ័យឥណទាន នៅ​HSBC រួមចំណែកក្នុងការគ្រប់គ្រងហានិភ័យ គោលនយោបាយ និងដំណើរការដោយស្វ័យប្រវត្តិ។ លោកចាប់ផ្តើមការងារក្នុងធនាគារដំបូងរបស់លោកនៅ ​ Standard Chartered Grindlays ក្នុង​ឆ្នាំ​២០០២។

លោក Rajest ត្រូវបានផ្តល់រង្វាន់ជា “Idea Guru” ដោយ​ប្រធាននាយកប្រតិបត្តិធនាគារ BRAC, “Retail Leader” ដោយ Asia Retail Congress ទីក្រុង Mumbai, “Appreciation Award” ពីអគ្គនាយក​ប្រតិបត្តិ AMEX South Asia, “HSBC CEO Thanks” និង “Best Innovative Idea Award” ពី ប្រធាននាយកប្រតិបត្តិ ធនាគារ​ HSBC ប្រចាំតបន់​អាស៊ីប៉ាស៊ីហ្វិក, “Live the Brand Award” និង “Special Recognition Award” ពីប្រធាននាយកប្រតិបត្តិធនាគារ HSBC.

លោក បានបញ្ចប់​ថ្នាក់​បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុពី Independent University និងអនុបណ្ឌិត (ប្រព័ន្ធគណនេយ្យ និងព័ត៌មាន) ពីសាកលវិទ្យាល័យ Dhaka ។

Kann Samrech

កញ្ញា កាន់ សំរេច
នាយិកាប្រតិបត្តិប្រតិបត្តិតាម

លោក ម៉ម សុគន្ធ
នាយកប្រតិបត្តិសវនកម្មផ្ទៃក្នុង