ប្រវត្តិជោគជ័យរបស់ធនាគារ

CPBank Milestone

២០១៣ ~ ២០១៤: ការកសាងមូលដ្ឋានគ្រឹះរបស់ធនាគារ

  • ធនាគារត្រូវបានបង្កើតឡើងនៅក្នុងខែកញ្ញា ឆ្នាំ២០១៣ ដោយបានកំណត់គោលដៅអតិថិជនទីផ្សារចំរុះ ដែលជា សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម និងអតិថិជនដែលមានចំណូលជាប្រាក់បៀវត្សរ៍។
  • រៀបចំរចនាសម្ព័ន្ធគ្រប់គ្រងធនធានមនុស្សនៅស្នាក់ការកណ្តាល គណគ្រប់គ្រង និងផ្នែកជំនាញៗបានត្រឹមត្រូវដោយអនុវត្តបទពិសោធន៍ល្អៗពីប្រទេសសឹង្ហបុរី
  • ពង្រីកបណា្តញសាខាច្រើន ១៩សាខានៅក្រុងភ្នំពេញ តំបន់ជុំវិញក្រុងភ្នំពេញ និងខេត្តក្រុងសក្តានុពលមួយចំនួននៅទូទាំងប្រទេស
  • បំពាក់ប្រព័ន្ធស្នូលល្អបំផុតលំដាប់ពិភពលោករបស់ធនាគារ Temenos T24-R13។

២០១៥ ~ ២០១៩: ការពង្រីកវិសាលភាពប្រតិបត្តិការ

  • កែសម្រួលដំណើរការប្រតិបត្តិការឡើងវិញ ដោយអនុវត្តតាមបែបមជ្ឍិការប្រតិបត្តិការ
  • ដាក់ឱ្យដំណើរការសេវាអេធីអឹម និងដាក់ឱ្យដំណើរការសេវាធនាគារចល័ត
  • ទិញភាគហ៊ុន ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ១០០%
  • ក្លាយជាធនាគារដៃគូ របស់ធនាគារអន្តរជាតិ DBS របស់ប្រទេសឹង្ហបូរី
  • ដាក់ឱ្យដំណើរការ “សេវាធនាគារ ៣៦៥ ថ្ងៃ” នៅសាខាសកម្មមួយចំនួននៅក្នុងរាជធានីភ្នំពេញ
  • ដាក់ឱ្យដំណើរការប័ណ្ណឥណពន្ធ វីសា និងជាសមាជិកដំបូងនៃប្រព័ន្ធបាគង

២០២០ ~ ២០២៤: ការកសាងមូលដ្ឋានគ្រឹះរបស់ធនាគារ

  • សម្រេចបានទ្រព្យសកម្មសរុបជាង ១,៧៤ពាន់លានដុល្លារអាមេរិក និងបានពង្រីកបណ្តាញសាខារហូតដល់៦៤ សាខាទូទាំងប្រទេសនៅក្នុងឆ្នាំ២០២៤
  • ដាក់ឱ្យដំណើរការប្រព័ន្ធអនុមតិឥណទានអនឡាញ ( Loan Origination System) និងប្រព័ន្ធគ្រប់គ្រងការប្រមូលបំណុល Loan Collection Management System (LCS)
  • អនុវត្តប្រព័ន្ធសុវត្ថិភាព២៤/៧ Security Information and Events management (SIEM)
  • ក្លាយជាធនាគារដៃគូ របស់ធនាគារអន្តរជាតិ OCBC របស់ប្រទេសសឹង្ហបូរី
  • ធ្វើបច្ចុប្បន្នភាពប្រព័ន្ធធនាគារស្នូលទៅ Temenos T24 R21
  • សហការជាមួយ អេ អឹម ខេ និង អម្រឹត ក្នុងការប្រើប្រាស់ម៉ាស៊ីនអេធីអឹម រួមគ្នាដោយឥតគិតថ្លៃ និងជាមួយ ទ្រូម៉ានី សម្រាប់សេវាប្រមូលប្រាក់កម្ចី និងសេវាដកសាច់ប្រាក់
  • បង្កើនបណ្តាញម៉ាស៊ីនអេធីអឹម ដកប្រាក់ និងម៉ាស៊ីនដាក់ប្រាក់រហូតដល់ ៣២៤ទីតាំង
  • អនុវត្តការផ្ទៀងផ្ទាត់អត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរតាមប្រព័ន្ធអនឡាញ សម្រាប់KYC
  • សាងសង់ស្នាក់ការថ្មីដោយដាក់ឈ្មោះថា “វិមានប្រៃសណីយ៍កម្ពុជា”