គ្រាន់តែទូទាត់តាមរយៈការប៉ះប័ណ្ណ CPBank Visa លោកអ្នកនឹងទទួលបានប័ណ្ណទឹកប្រាក់ចំនួន ៣ដុល្លារភ្លាមៗ ពីឡាក់គីគ្រុប

CPBank និងក្រុមហ៊ុន Visa ផ្តល់ជូនលោកអ្នកនូវមធ្យោបាយក្នុងការទូទាត់កាន់តែអស្ចារ្យ រហ័ស ងាយស្រួល និងមានសុវត្ថិភាពតាមរយៈ Visa Contactless គឺគ្រាន់តែយកប័ណ្ណទៅប៉ះជាមួយម៉ាស៊ីនទូទាត់ជាការស្រេច។ ជាពិសេសលោកអ្នកនឹងទទួលបានការផ្តល់ជូនប័ណ្ណទឹកប្រាក់ចំនួន ៣ដុល្លារ សម្រាប់រាល់ការចំណាយចាប់ពី ២០ដុល្លារឡើងទៅ ជាមួយ CPBank Visa Contactless Card នៅតាមបណ្តាហាងឡាក់គីគ្រុបរួមមាន ផ្សារទំនើបឡាក់គី ផ្សារទំនើបឡាក់គីព្រីមៀម ផ្សារទំនើបឡាក់គីអ៊ិចប្រេស និងហ្គាឌៀន។ សូមអញ្ជើញរួសរាន់ឡើង! ការផ្តល់ជូនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់អស់ពីស្តុក។

ខាងក្រោមនេះជាលក្ខខណ្ឌដើម្បីទទួលបានប័ណ្ណទឹកប្រាក់ចំនួន ៣ដុល្លារ៖

  • អនុវត្តចំពោះការទូទាត់តាមរយៈប័ណ្ណ Visa Contactless ដែលមានទឹកប្រាក់ចាប់ពី ២០ដុល្លារឡើងទៅនៅក្នុងវិក្កយបត្រតែមួយនៅគ្រប់សាខាទាំងអស់របស់ ផ្សារទំនើបឡាក់គី ផ្សារទំនើបឡាក់គីព្រីមៀម ផ្សារទំនើបឡាក់គីអ៊ិចប្រេស និងហ្គាឌៀន។
  • កម្មវិធីនេះផ្តល់ជូនសម្រាប់តែប្រតិបត្តិការដែលទូទាត់តាមរយៈបច្ចេកវិទ្យា Contactless (យកប័ណ្ណប៉ះម៉ាស៊ីនទូទាត់ប្រាក់) តែប៉ុណ្ណោះ មិនរាប់បញ្ចូលការទូទាត់តាមរយៈការឆូត ឬការសូកចូលក្នុងម៉ាស៊ីនទូទាត់ប្រាក់នោះទេ
  • សន្លឹកប័ណ្ណនេះនឹងត្រូវបានប្រើសម្រាប់ការទិញទំនិញពេលបន្ទាប់ជាមួយ Visa Contactless (យកប័ណ្ណប៉ះម៉ាស៊ីនដើម្បីទូទាត់)
  • សន្លឹកប័ណ្ណនេះមានសុពលភាព ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០
  • សន្លឹកប័ណ្ណនេះមិនអាចប្តូរជាសាច់ប្រាក់បានទេ
  • យើងខ្ញុំសូមរក្សាសិទ្ធិដើម្បីកែប្រែកម្មវិធីនេះដោយមិនចាំបាច់ជម្រាបជូនជាមុន៕