ការប្រារព្ធពិធី “ទិវាសន្សំអាស៊ាន” ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការសន្សំប្រាក់
កំពត ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ – ធនាគារជាតិនៃកម្ពុជា រួមជាមួយសមាគមធនាគារកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានរៀបចំកម្មវិធីដ៏មានសារៈសំខាន់គឺ “ទិវាសន្សំអាស៊ាន” នៅសួនឆ្នេរព្រែកកំពត នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចម្បងដើម្បី លើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសារៈសំខាន់នៃការសន្សំប្រាក់។
កម្មវិធីនេះត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ “សន្សំប្រាក់ដោយភាពវៃឆ្លាត សន្សំប្រាក់ដោយក្ដីស្រឡាញ់” ដែលជាការអំពាវនាវដល់សាធារណជនគ្រប់រូបឱ្យមានទម្លាប់សន្សំប្រាក់ដោយមានការគិតគូរ និងសម្រាប់អនាគតដ៏ល្អប្រសើររបស់ខ្លួន និងក្រុមគ្រួសារ។





