ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានមកដល់ខេត្តស្ទឹងត្រែងហើយ

បច្ចុប្បន្ននេះ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (CPBank) មានបណ្តាញចំនួន ៥២សាខា ដែលកំពុងប្រតិបត្តិការបម្រើសេវាហិរញ្ញវត្ថុជូនអតិថិជនជិត ៩ម៉ឺននាក់ទូទាំងប្រទេស។ ស្របតាមចក្ខុវិស័យរបស់ CPBank ដើម្បីផ្តល់សេវាហិរញ្ញវត្ថុជូនអតិថិជនគ្រប់កម្រិតដើម្បីលើកកម្ពស់ជីវភាព និងជួយបំពេញបំណងនៃភាពរីកចម្រើនរបស់បងប្អូនប្រជាជនកម្ពុជា និងផ្អែកលើគោលដៅយុទ្ធសាស្ត្រ គណនីធនាគារមួយជួយគ្រួសារអ្នក “One Family, One Account” ដែលផ្តល់ជូនឥតគិតថ្លៃនូវប័ណ្ណអេធីអឹម សេវាធនាគារក្នុងទូរស័ព្ទដៃ (Mobile App) សៀវភៅធនាគារ និងការប្រើប្រាស់មុខងារសំខាន់ជាច្រើន ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋឱ្យមានស្ថេរភាពក្នុងការប្រើប្រាស់ និងគ្រប់គ្រងហិរញ្ញវត្ថុតាមរយៈគណនីបញ្ញើសន្សំ និងសេវាធនាគារ​ Digital ដើម្បីជួយសម្រួលដល់ការទូទាត់ប្រចាំថ្ងៃ។

នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០​ CPBank បានសម្ពោធជាផ្លូវការសាខាទី ៥៣ ដែលមានទីតាំងស្ថិតនៅភូមិភូមិព្រែក ឃុំស្ទឹងត្រែង ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលអនុញ្ញាតឱ្យអតិថិជនអាចប្រើប្រាស់នូវគណនីបញ្ញើសន្សំ គណនីចរន្ត គណនីបញ្ញើសន្សំមានកាល់កំណត់ គណនីសន្សំដើម្បីអនាគតបុត្រធីតា ឬសន្សំដើម្បីអនាគតដ៏ល្អប្រសើរ។ ចំពោះផលិតផលឥណទានវិញរួមមាន ឥណទានអាជីវកម្ម ឥណទានគេហដ្ឋាន ឥណទានរថយន្ត ឥណទានកសិកម្ម​ និងឥណទានគ្មានទ្រព្យធានាជាដើម។ ជាពិសេស ធនាគារផ្តល់ជូនអតិថិជនដោយឥតគិតថ្លៃក្នុងការប្រើប្រាស់សេវាធនាគារតាមDigital ដែលមានមុខងារពិសេសៗរួមមាន ការផ្ទេរប្រាក់ ការទូទាត់តាមរយៈ QRScan ការបញ្ជូលលុយក្នុងទូរស័ព្ទដៃ ការដកប្រាក់ដោយមិនចាំបាច់ប្រើប័ណ្ណអេធីអឹម ការទូទាត់ទំនិញតាមអនឡាញ ការទូទាត់វិក្កយបត្រផ្សេងៗ -ល-។ ធនាគារក៏ជាសមាជិកនៃប្រព័ន្ធ CSS ប្រព័ន្ធ Bakong និងVisa ដែលជាប្រព័ន្ធធនាគារមួយសម្រាប់ជួយសម្រួលអតិថិជនក្នុងការប្រើប្រាស់សេវាធនាគារដូចជា ការដក​ប្រាក់ ការផ្ទេរប្រាក់ ការបញ្ចូលទឹកប្រាក់ក្នុងការបូបលុយអេឡិចត្រូនិច និងការទូទាត់តាមអនឡាញជាដើម។

ក្នុងឆ្នាំ២០២០ នេះ CPBank កំពុងបន្តពង្រីកវិសាលភាពនៃបណ្តាញប្រតិបត្តិការចំនួន ៥ សាខាបន្ថែមទៀតក្នុងគោលបំណងនាំយកសេវាធនាគារដែលប្រកបដោយគុណភាព និងទំនុកចិត្តខ្ពស់ជូនបងប្អូនប្រជាពលរដ្ឋឱ្យស្ថិតគៀកនឹងផ្ទះបំផុត។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់ 023 260 888 ​ឬចុច Like គេហទំព័រហ្វេសប៊ុក CPBank ដើម្បីទទួលបានព័ត៌មានរហ័ស។

Maps Link: https://goo.gl/maps/bQujNu6fvQo6w8SNA

Website: www.cambodiapostbank.com

Telegram: https://t.me/s/cpbankplc
YouTube: https://bit.ly/2N0RnFf
Linked in: https://bit.ly/2qa9lfC