CPBank បន្តពង្រីកបណ្តាញសាខាដោយឥតឈប់ឈរក្នុងឆ្នាំ ២០២០

CPBank ជាធនាគារពាណិជ្ជធំមួយដែលមានសន្ទុះខ្លាំងក្នុងការពង្រីកបណ្តាញប្រតិបត្តិការរបស់ខ្លួនគួរឱ្យកត់សម្គាល់។ បើគិតត្រឹមខែសីហា ឆ្នាំ២០២០នេះ CPBank បានពង្រីកបណ្តាញប្រតិបត្តិការសាខារបស់ខ្លួនរហូតដល់ ៥៥ សាខាទូទាំងប្រទេស និងបានបម្រើសេវាអតិថិជនជាង ១០ម៉ឺននាក់ទូទាំងប្រទេស។ សមិទ្ធិផលដ៏ឥតខ្ចោះនេះ គឺសបញ្ជាក់ឱ្យឃើញនូវសក្តានុពលនៃ CPBank លើការផ្តល់ជូនសេវាហិរញ្ញវត្ថុជូនអតិថិជនប្រកបដោយការយកចិត្តទុកដាក់ និងច្នៃប្រឌិត។

នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ CPBank ក៏បានសម្ពោធជាផ្លូវការនូវសាខាថ្មីជាសាខាទី ៥៥ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ពិធីសម្ពោធសាខាថ្មីនេះ ទទួលបានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃ CPBank និង​លោក Malay Kumer Paul អនុប្រធាននាយកប្រតិបត្តិ នៃ CPBank និងមានការចូលរួមពីគណៈគ្រប់គ្រង នាយក នាយិកាសាខាជាច្រើនរូប ដើម្បីផ្តល់កិត្តិយសបើកសម្ពោធនូវសាខាថ្មីនេះផងដែរ។

សាខាឬស្សីកែវ២​ ត្រូវបានសម្ពោធជាមួយនឹងអគារស្តង់ដាធំទូលាយ ដែលបំពាក់ដោយសម្ភារទំនើបៗ ប្រព័ន្ធសុវត្ថិភាពខ្ពស់ និងបុគ្គលិកប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៍សម្រាប់បម្រើសេវាជូនអតិថិជន។ ជាពិសេស CPBank សាខា​ឬស្សីកែវ២ នឹងរង់ចាំបម្រើសេវាដ៏ច្រើនសម្បូរបែបជូនអតិថិជនរួមមាន សេវាឥណទាន សេវាបញ្ញើសន្សំ សេវាធនាគារតាមទូរស័ព្ទដៃ ប័ណ្ណឥណពន្ធ និងឥណទានវីសា សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស ម៉ាស៊ីនអេធីអឹមដកប្រាក់ ដាក់ប្រាក់ ២៤/៧ និងសេវាផ្សេងៗទៀតជាច្រើន។

ទីតាំងសាខា៖ https://maps.app.goo.gl/VpW8eiHSmvudoAYo6
លេខទូរសព្ទទំនាក់ទំនងសាខា៖ 070 600 054

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់ 023 260 888 ​ឬចុច Like គេហទំព័រហ្វេសប៊ុក CPBank ដើម្បីទទួលបានព័ត៌មានរហ័ស។

Website: www.cambodiapostbank.com
Telegram: https://t.me/s/cpbankplc
YouTube: https://bit.ly/2N0RnFf
Linked in: https://bit.ly/2qa9lfC