ធនាគារ ប្រៃសណីយ៍កម្ពុជា វិវត្តន៍ខ្លួនយ៉ាងលឿនដើម្បីបម្រើសេវាហិរញ្ញវត្ថុប្រកបដោយទំនុកចិត្តខ្ពស់

ធនាគារ ប្រៃសណីយ៍កម្ពុជា ជាធនាគារពាណិជ្ជដែលបម្រើសេវាហិរញ្ញវត្ថុបែបបច្ចេកវិទ្យាឈានមុខគេនៅកម្ពុជា ដែលផ្ដល់នូវភាពងាយស្រួល និងមានទំនុកចិត្តខ្ពស់សម្រាប់អតិថិជនគ្រប់កម្រិត ដើម្បីលើកកម្ពស់ជីវភាព និងជួយបំពេញបំណងរីកចម្រើនរបស់ប្រជាពលរដ្ឋកម្ពុជា។

ធនាគារបានវិវត្តន៍ខ្លួនយ៉ាងលឿន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដើម្បីបម្រើសេវាហិរញ្ញវត្ថុប្រកប ដោយទំនុកចិត្តខ្ពស់ជូនអតិថិជនគ្រប់ទីកន្លែង។ នៅដើមឆ្នាំ២០២០ ធនាគារនឹងពង្រីកបណ្តាញសាខារបស់ខ្លួនចំនួន ៧ ដើម្បីពង្រីកបណ្តាញសាខាឲ្យគ្រប់ដណ្តប់ គ្រប់ខេត្តក្រុងទូទាំងព្រះរាជាណាចក្រកម្ពុជា។​ សាខាទាំង ៧ក្នុងគម្រោងរួមមាន៖ សាខាខេត្តស្ទឹងត្រែង សាខាផ្សារថ្នល់ទទឹងផ្លូវជាតិលេខ៤ សាខាស្រុកបាទី សាខាខណ្ឌព្រែកព្នៅ សាខាខេត្តកោះកុង សាខាស្រុកគងពិសី និងសាខាខេត្តរតនគិរី។

លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិនៃធនាគារ ប្រៃសណីយ៍កម្ពុជា បានបញ្ជាក់ថា៖ «ធនាគារនឹងបន្តបម្រើសេវាហិរញ្ញវត្ថុឲ្យកាន់តែជិតគេហដ្ឋានរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសបង្កើនភាពងាយស្រួល និងសុវត្ថិភាពខ្ពស់សម្រាប់អតិថិជនក្នុងការប្រើប្រាស់សេវាអេធីអឹម 24 ម៉ោងក្នុង 1 ថ្ងៃ និង 7 ថ្ងៃក្នុងមួយសប្ដាហ៍។ អតិថិជនអាចធ្វើប្រតិបត្តិការ ដកប្រាក់ ផ្ទេរប្រាក់ ទិញកាតទូរសព្ទ ដកប្រាក់ដោយមិនបាច់ប្រើប័ណ្ណអេធីអឹម បានដោយខ្លួនឯង ដោយងាយស្រួល លឿនរហ័ស សុវត្ថិភាពបំផុត ជាពិសេសរាល់ប្រតិបត្តិការតាមរយៈអេធីអឹមទាំងអស់មិនគិតកម្រៃសេវា»។

លោក តូច ចៅចេក បានបន្ថែមថា «សព្វថ្ងៃនេះអតិថិជនរបស់ធនាគារ ប្រៃសណីយ៍កម្ពុជាពិតជាមានភាពរីករាយក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់ធនាគារ​ ដោយធនាគារបានផ្តល់ជូននូវអត្រាខ្ពស់លើគណនីសន្សំ និងរួមផ្សំជាមួយការផ្តល់ជូនដោយឥតគិតថ្លៃលើសេវាធនាគារចល័តដោយផ្តល់មុខងារទំនើបៗជាច្រើនដូចជា៖ ការផ្ទេរប្រាក់ដោយឥតគិតថ្លៃ ការទូទាត់ និងផ្ទេរប្រាក់ដោយប្រើ QR Scan និងមុខងារសំខាន់ៗជាច្រើនទៀត ដើម្បីជួយសម្រួលលើបទពិសោធន៍គ្រប់គ្រងហិរញ្ញវត្ថុរបស់អតិថិជន»។

គួរបញ្ជាក់ផងដែរថា ធនាគារនឹងធ្វើការដាក់ដំណើរប្រព័ន្ធវាយតម្លៃសំណើឥណទានយ៉ាងឆាប់រហ័ស (Loan Origination System) ប័ណ្ណឥណទានវីសា (Visa Credit Card) និងសេវាកម្មជាច្រើនទៀតក្នុងពេលឆាប់ៗខាងមុខ។

អំពីធនាគារ៖

គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៩ ធនាគារ ប្រៃសណីយ៍កម្ពុជា  មានទ្រព្យសរុបប្រហែល ៨៥០ លានដុល្លារអាមេរិក និងកំពុងបម្រើតម្រូវការហិរញ្ញវត្ថុប្រហែល៨ម៉ឺនអតិថិជន ជាមួយបណ្តាញការិយាល័យ 51 ទីតាំង មានម៉ាស៊ីនអេធីអឹម 60 គ្រឿង និងបុគ្គលិកជិត 1,600នាក់ នៅតាមបណ្តាខេត្តនានានៅកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងសាខាធនាគារដែលនៅជិតលោកអ្នកបំផុត ឬទូរស័ព្ទមកលេខ 023 260 888

គេហទំព័រ៖
www.cambodiapostbank.com

ឬស្វែងរកធនាគារនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក៖ https://www.facebook.com/cpbankplc/

Twitter:
https://twitter.com/CPBank1

Linked Page:
https://www.linkedin.com/company/cp-bank-plc/

Telegram Channel:
https://t.me/s/cpbankplc