ធនាគារ ប្រៃសណីយ៍កម្ពុជា ចូលរួមកម្មវិធី ទិវាសន្សំអាស៊ាន ដើម្បីអបអរសាទរទិវាសន្សំអាស៊ាន

ខេត្តកំពង់ធំ៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ធនាគារ ប្រៃសណីយ៍កម្ពុជា បានចូលរួមអបអរសាទរ ទិវាសន្សំអាស៊ាន ក្រោមប្រធានបទ “ទម្លាប់សន្សំប្រាក់ ដើម្បីអ្នក និងគ្រួសារអ្នក”  ដែលរៀបចំឡើងដោយ ធនាគារជាតិនៃកម្ពុជា សមាគមធនាគារកម្ពុជា និងសមាគមមីគ្រូហិរញ្ញវត្ថុនៅកម្ពុជា នៅបរិវេណសួនច្បារដងស្ទឹងសែន ទីរួមខេត្តកំពង់ធំ។

ការរៀបចំកម្មវិធីនេះ មានការអញ្ជើញចូលរួមក្រោមអធិបតីភាព របស់ ឯកឧត្តម យឹម លាត អគ្គទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ អាជ្ញាធរមូលដ្ឋាន មន្ទីរ និងអង្គភាពពាក់ព័ន្ធពាក់ព័ន្ធក្នុងខេត្តកំពង់ធំ សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមធនាគារនៅកម្ពុជា​ សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា តំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា និងអ្នកចូលរួមសរុបប្រមាណ ១,០០០នាក់។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃការសន្សំប្រាក់ ជួយបង្កើនវប្បធម៌សន្សំ ជំរុញការកៀរគរប្រាក់សន្សំនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ និងពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុឱ្យកាន់តែមានភាពប្រសើរឡើង។