CPBank បន្តទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ កម្រិតមាស

នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ CPBank ​​ ​ទទួលបាន​វិញ្ញា​បន​ប​ត្រ​ ​អនុលោម​ភាព​សារពើពន្ធ​ក​ម្រិ​ត​មាស​សារជាថ្មីម្តងទៀត ​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​។​ ​​ពានរង្វាន់មួយ​នេះ​ ​បង្ហាញ​ឱ្យ​ឃើញថាពីទំនួលខុសត្រូវរបស់ CPBank ​ក្នុង​ការ​ប្រកាន់ខ្ជាប់​របស់​ខ្លួន​លើ​កាតព្វកិច្ច​បង់ពន្ធ​ស្របតាម​គោលការណ៍​ និង​បទ​ប្បញ្ញត្តិ​សម្រាប់​វិ​ស័យ​ធនាគារ​នៅ​កម្ពុជា​។​

​គូស​បញ្ជាក់ផងដែរ​ថា​ ​ពានរង្វាន់​មាស​នេះ​ត្រូវ​បាន​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ទាំងឡាយ​ណា​ដែល​បំពេញ​តាម​លក្ខណៈ​វិនិច្ឆ័យ​ដែល​ចេញ​ដោយ​ ​អគ្គនាយកដ្ឋាន​ពន្ធដារ​ ​ដែល​ផ្តោត​លើ​ការ​អនុលោម​តាម​បទ​ប្បញ្ញត្តិ ​ការ​ទូទាត់​បង់ពន្ធ​តាមកាល​កំណត់​ ​និង​ការ​ផ្ដល់​ជូន​ឯកសារ​ជាក់លាក់​ត្រឹមត្រូវ​រាល់​ពេល​មានការ​ស្នើសុំ​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​។