ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំកម្មវិធី «បរិច្ចាគផ្តល់ឈាម»

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ នៅ​មជ្ឍមណ្ឌលជាតិ​ផ្តល់​ឈាម ដើម្បីរួមចំណែកក្នុង​ការ​​​ជួយសង្គ្រោះជីវិតអ្នកជំងឺ ដែល​កំពុង​ត្រូវការ​ឈាម​។

កម្ម​វិធី​បរិច្ចាគឈាម​ដោយ​ស្ម័គ្រចិត្ត​នេះ ត្រូវ​រៀបចំឡើង ​នៅ​៤ទីតាំងផ្សេងគ្នា​ក្នុង​ពេលតែមួយ គឺ​នៅ​មជ្ឍមណ្ឌលជាតិ​ផ្តល់​ឈាមនៅ​រាជធានី​ភ្នំពេញ ខេត្ត​សៀមរាប ខេត្ត​បាត់​ដំបង និង​ខេត្ត​កំពង់​ចាម ដោយ​មាន​ការ​ចូលរួម​ពី​គណៈគ្រប់គ្រង និង​បុគ្គលិក​មក​ពីស្នាក់​ការកណ្តាល និង​៣៣​សាខា​ នៅ​រាជធានីភ្នំពេញ​ ខេត្ត និង​ស្រុក​ របស់​​ធនាគារ​។

សកម្មភាពនេះក៏ជាការលើកទឹកចិត្តដល់សាធារណៈជន ឱ្យចូលរួមចំំណែកបរិច្ចាគឈាមដោយស្ម័គ្រចិត្តឱ្យបានកាន់តែច្រើន ដើម្បីជួយ​បំពេញ​តម្រូវការ​ឈាម ដែល​កំពុង​ខ្វះខាត​ផងដែរ។​