ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ឧបត្ថម្ភបេសកកម្មវះកាត់ពិការភាពមុខមាត់ដោយឥតគិតថ្លៃ

ធនាគារ ប្រៃសណីយ៍កម្ពុជា បាន​ចូលរួម​ឧបត្ថម្ភក្នុង​បេសកកម្មរបស់​អង្គការ​ស្នាមញញឹមកម្ពុជាក្នុង​ការ​ពិនិត្យ និងវះកាត់ប​​បូរមាត់ឆែប ក្រអូមឆែប ឬពិការភាពមុខមាត់ពីកំណើតដល់ប្រជាជនកម្ពុជាដោយឥតគិតថ្លៃ និងបានចូលរួមក្នុងកម្មវិធី “ដើរ ដើម្បីស្នាមញញឹម ២០២៤” ដែល​មានចំងាយ២៣គីឡូម៉ែត្រ  ស្ថិតនៅខេត្តសៀមរាប។

ការ​ពិនិត្យ និង​វះកាត់ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី ២០-២២ ខែ​មីនា ឆ្នាំ​២០២៤ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដោយ​បាន​ព្យាបាល​អ្នក​ជំងឺ​ចំនួន​៤៤នាក់​ដោយ​ជោគជ័យ។

កម្មវិធី «ដើរដើម្បីស្នាមញញឹម ២០២៤» ត្រូវបាន​ធ្វើ​ឡើង​នៅ​ថ្ងៃបន្ទាប់ ពោលគឺនៅថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០២៤ ដោយ​ត្រូវ​បាន​ចូលរួម​ដោយ​ក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាតិ និង​អន្តរជាតិ​ និង​អ្នក​ឧបត្ថម្ភបេសកម្មពិនិត្យ និង​វះកាត់​របស់​អង្គការ។