ប្រវត្តិជោគជ័យរបស់ម្ចាស់ចម្ការក្រូចរាប់ហិចតា និងហ្គារ៉ាស់សាំង ក្នុងខេត្តពោធិ៍សាត់

លោក វ៉ាន់ វ៉ន និងភរិយា លោកស្រី គង់ រី មានទីលំនៅបច្ចុប្បន្ន និងដីចម្ការក្រូច នៅក្នុងភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ គាត់មានកូនស្រីចំនួន ៣នាក់។ ដោយសារតែកត្តាអំណោយផលពីធម្មជាតិ ដំណាំក្រូចអាចឲ្យផលបានរហូតដល់ ២ដងក្នុងមួយឆ្នាំ ហើយត្រូវបានប្រជាពលរដ្ឋស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ចាត់ទុកជាមុខរបរដែលអាចរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារបានយ៉ាងងាយស្រួល។

ដោយសារតែលោក និងភរិយាមានតម្រូវការក្នុងការបង្កបង្កើនផលដំណាំរបស់គាត់ឲ្យកាន់តែទទួលបានផលច្រើន គាត់ក៏សម្រេចចិត្តប្រើប្រាស់កម្ចីពីធនាគារ ប្រៃសណីយ៍កម្ពុជាលើកដំបូង​ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥  ក្នុងចំនួនទឹកប្រាក់ ៣០,០០០ដុល្លារ ក្នុងគោលបំណងរៀបចំប្រព័ន្ធទឹកក្នុងចំការក្រូច។ ភោគផលដំណាំក៏កាន់តែកើនឡើងទើបគាត់សម្រេចចិត្តប្រើប្រាស់កម្ចីជាលើកទី២ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ក្នុងចំនួនទឹកប្រាក់ ១១,០០០ដុល្លារ សម្រាប់ទិញជីដាក់ដំណាំក្រូចរបស់គាត់។ ដំណាំក្រូចក៏កាន់តែមានតម្រូវការលើទីផ្សារ ទើបគាត់បានសម្រេចចិត្តខ្ចីប្រាក់ជាលើកទី៣ នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ក្នុងចំនួនទឹកប្រាក់ចំនួន ៥០,០០០ដុល្លារ ដើម្បីទិញដីចម្ការដាំក្រូចបន្ថែម។

ក្រោយពីគាត់បានប្រើប្រាស់ឥណទានរបស់ធនាគារ ប្រៃសណីយ៍កម្ពុជារួចមក ជីវភាពរបស់ពួកគាត់កាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលបានមកពីទុនដែលពួកគាត់ទទួលបានពីដំណាំក្រូច និងហ្គារ៉ាស់សាំងរបស់គាត់។

 

គាត់ពិតជាសប្បាយរីករាយ និងថ្លែងអំណរគុណដល់ធនាគារ ប្រៃសណីយ៍កម្ពុជា ដែលធ្វើឲ្យគ្រួសារគាត់អាចមានចម្ការក្រូចដ៏ធំដែលអាចរកចំណូលចិញ្ចឹមគ្រួសារគាត់បានរហូតមកដល់សព្វថ្ងៃ។