CPBank Joined 1st Ben at Oupbal Chhoa Tanaram Pagoda (Phnoun Pagoda)

នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៩ គណៈគ្រប់គ្រង និងបុគ្គលិកនៃធនាគារ ប្រៃសណីយកម្ពុជា ក.អ បានប្រារព្ធពិធីដាក់បិណ្ឌវេនទី ១ នៅវត្តឧប្បលជោត្តនារាម ហៅវត្តភ្នួន ដែលមានទីតាំងស្ថិតនៅក្នុង ឃុំអណ្តូងរម៉េញ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បី​ឧទិ្ទសកុសល​ជូន​ដល់ មាតា បិតា ​ជីដូន ជីតា​ ដែល​បាន​ទៅ​ចែកឋានទៅកាន់​បរមលោក​ និង​បួង​សួង​សុំ​សេចក្តី​សុខ​សុភមង្គល​ សុខភាព​ល្អ​បរិបូរណ៍​ និង​ជា​ពិសេស​បួងសួង​ដល់​ មាតា បិតា ​ជីដូន ​ជីតា ​ដែល​បាន​ចែក​ឋាន​ទៅ​ហើយនោះ​ឲ្យ​បាន​ទៅ​ដល់​ទី​ស្ងប់​សុខ។​

ជារៀង​រាល់​ឆ្នាំ​ នា​ឱកាស​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​នេះ​ ថ្នាក់​គ្រប់​គ្រង​ និង​បុគ្គលិកនៃធនាគារ​ទាំងអស់​តែង​តែ​បាន​ចូលរួម​ពិធី​បុណ្យ​កាន់​បិណ្ឌ​ និង​ប្រគេនតិយ​ទាន​ផ្សេងៗ​ដល់​ព្រះ​សង្ឃ​ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់ មាតា បិតា ​ជីដូន ​ជីតា​ និង​បួងសួង​សុំ​សេចក្តី​សុខ​ សុភមង្គល​សម្រាប់​ក្រុម​គ្រួសារ។

ក្នុងឱកាសនេះផងដែរ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ក៏បាននាំយកនូវតិយទានមួយចំនួនដើម្បីប្រគេនជូនដល់ព្រះសង្ឃដែលគង់នៅចាំព្រះវស្សាដែលមានដូចជា៖ ស្លាដក ១០ អង្ករ ១០បាវ ទឹកផ្លែឈើ ២០កេស ទឹកស៊ីអ៊ីវ ១០យួរ ប្រេងឆាដបធំ ៥យួរ ម៉ីកញ្ចប់ ១០កេស ទឹកបរិសុទ្ធ ១៥កេស ត្រីខ ៥យួរ ទឹកដោះគោខាប់ ៥ឡូរ និងបច្ច័យចំនួន ១.៣១0.000ម៉ឺនរៀលផងដែរ។