ធនាគារ ប្រៃសណីយ៍កម្ពុជា ចូលរួមឧបត្ថម្ភ ដល់គម្រោងកិច្ចការសង្គមរបស់សមាគមធនាគារនៅកម្ពុជា ដោយឧបត្ថម្ភសម្ភារៈសិក្សាដល់បឋមសិក្សាចំនូន៣ ស្ថិតនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
បឋមសិក្សាទាំងបីរួមមាន បឋមសិក្សាច្រម៉ាស់ បឋមសិក្សាកំពង់ឈើទាល និងបឋមសិក្សាកូនក្អែក។ បឋមសិក្សានិមួយៗទទួលបានទូរទស្សន៍មួយគ្រឿងដាក់ក្នុងបណ្ណាល័យសម្រាប់សិស្សានុសិស្សរៀនភាសាអង់គ្លេសតាមប្រព័ន្ធអ៊ីនធឺណិត ខណៈសិស្សានុសិស្សម្នាក់ៗទទួលបានសម្ភារៈសិក្សា ដូចជា កាតាប សៀវភៅ កាបូប ប៊ិច និងដបទឹក។
ពិធីប្រគល់អំណោយបានប្រព្រឹត្តឡើង នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នៅបឋមសិក្សាច្រម៉ាស់ ខេត្តកំពង់ធំ ក្រោមអធិបតីយភាពរបស់ លោកជំទាវ សាយ សំអាត ទេសាភិបាលរង ធនាគារជាតិ នៃកម្ពុជា និងមានការចូលរួមដោយតំណាងសមាគមធនាគារនៅកម្ពុជា និងធនាគារនានាផងដែរ។