ធនាគារ ប្រៃសណីយ៍កម្ពុជា ចូលរួមឧបត្ថម្ភ ដល់គម្រោងកិច្ចការសង្គមរបស់សមាគមធនាគារនៅកម្ពុជា ដោយឧបត្ថម្ភសម្ភារៈសិក្សាដល់បឋមសិក្សាចំនូន៣ ស្ថិតនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ

ធនាគារ ប្រៃសណីយ៍កម្ពុជា ចូលរួម​ឧបត្ថម្ភ ដល់​គម្រោង​កិច្ចការសង្គម​របស់​​​សមាគមធនាគារ​នៅ​កម្ពុជា ដោយ​ឧបត្ថម្ភ​សម្ភារៈសិក្សា​ដល់​បឋមសិក្សាចំនូន​៣ ស្ថិត​នៅ​ស្រុក​ប្រាសាទសំបូរ ខេត្ត​កំពង់ធំ។

បឋមសិក្សាទាំងបី​រួមមាន បឋមសិក្សា​ច្រម៉ាស់ បឋមសិក្សាកំពង់ឈើទាល និង​បឋមសិក្សា​កូនក្អែក។ បឋមសិក្សានិមួយៗទទួលបាន​​ទូរទស្សន៍មួយគ្រឿងដាក់​ក្នុងបណ្ណាល័យសម្រាប់សិស្សានុសិស្ស​​រៀន​ភាសាអង់គ្លេស​តាម​ប្រព័ន្ធអ៊ីនធឺណិត​ ខណៈសិស្សានុសិស្ស​ម្នាក់ៗទទួលបាន​សម្ភារៈសិក្សា ដូចជា ​កាតាប សៀវភៅ កាបូប ប៊ិច  និងដបទឹក។

ពិធីប្រគល់អំណោយ​បាន​ប្រព្រឹត្តឡើង​ នៅ​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នៅ​បឋមសិក្សា​ច្រម៉ាស់​​ ខេត្ត​កំពង់​ធំ ក្រោមអធិបតីយភាពរបស់​ លោកជំទាវ សាយ សំអាត ទេសាភិបាលរង ធនាគារជាតិ នៃកម្ពុជា និង​មាន​ការចូលរួម​ដោយ​តំណាងសមាគមធនាគារនៅកម្ពុជា និង​ធនាគារនានាផងដែរ។