ឥណទានឌីជីថលណាណូ
កំពុងស្វែងរកឥណទានខ្នាតតូចដែល រហ័ស សុវត្ថិភាព និងងាយស្រួលក្នុងការស្នើសុំមែនទេ? ឥណទានឌីជីថលណាណូរបស់យើងត្រូវបានបង្កើតឡើងដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុរយៈពេលខ្លីរបស់អ្នក ដោយមិនមានភាពតានតឹង ក្នុងការរៀបចំឯកសារ ឬពេលវេលារង់ចាំយូរនោះទេ។
មិនថាលោកអ្នកត្រូវការចំណាយបន្ទាន់ ការចំណាយប្រចាំថ្ងៃ ឬសាច់ប្រាក់បន្ថែមបន្តិចបន្តួចដើម្បីប្រើប្រាស់នោះទេ ប្រាក់កម្ចី Nano Digital ផ្តល់ឱ្យអ្នកនូវការស្នើឥណទានភ្លាមៗតាមរយៈស្មាតហ្វូនរបស់អ្នក (សេវាធនាគារចល័ត CPBank) យ៉ាងរហ័ស ងាយស្រួល និងដោយសុវត្ថិភាព។
លក្ខណៈពិសេសរបស់ ឥណទានឌីជីថលណាណូ ផ្តល់អោយដូចជា៖
- អត្រាការប្រាក់ប្រកួតប្រជែង
- រយៈឥណទានរហូតដល់ ១២ ខែ
- ទំហំប្រាក់ឥណទានរហូតដល់ ១,០០០ ដុល្លារ
- មិនតម្រូវឱ្យមានទ្រព្យធានា
- ការអនុម័តភ្លាមៗ– គ្មានការបំពេញឯកសារ គ្មានការរង់ចាំ
- លក្ខខណ្ឌមានតម្លាភាព– លក្ខខណ្ឌច្បាស់លាស់ និងគ្មានថ្លៃលាក់បាំង ឬថ្លៃសេវាបន្ថែម
- អាចប្រើប្រាស់សេវាធនាគារចល័ត
- ការទូទាត់សងក្នុងកម្រិតសមរម្យ និងមានភាពបត់បែន
ឥណទាននេះត្រូវឆ្លងកាត់ការវាយតម្លៃតាមរយៈពត៌មាននៃការដាក់ស្នើសុំ ធ្វើការផ្ទៀងផ្ទាត់ ការអនុម័ត និងការសងប្រាក់វិញតាមរយៈអនឡាញ (សេវាធនាគារចល័ត CPBank) ។
ធនាគាររក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌណាមួយ ក្នុងករណីចាំបាច់ ដោយមិនចាំបាច់ជូនដំណឹងជាមុន។

