តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវទី១ និងក្រោមស្មារតី «ខ្មែរតែមួយ» នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ គណៈគ្រប់គ្រង និងបុគ្គលិករបស់ធនាគារ ប្រៃសណីយ៍កម្ពុជា បានចូលរួមក្នុងពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដែលបានប្រារព្ធធ្វើឡើងនៅ សាកលវិទ្យាល័យការពារជាតិ។
សកម្មភាពមនុស្សធម៌នេះធ្វើឡើងក្នុងគោលបំណងបង្ហាញនូវសាមគ្គីភាព និងការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់វិស័យឯកជន និងប្រជាពលរដ្ឋ ដើម្បីជាកម្លាំងចិត្តជូនដល់វីរកងទ័ពជួរមុខដែលកំពុងបំពេញបេសកកម្មការពារជាតិមាតុភូមិ។
ទន្ទឹមនឹងនេះ ថវិកានេះក៏នឹងត្រូវយកទៅប្រើប្រាស់ដើម្បីជួយសង្គ្រោះ និងផ្គត់ផ្គង់ដល់បងប្អូនប្រជាពលរដ្ឋដែលបានរងផលប៉ះពាល់ និងក្លាយជាជនភៀសសឹកផងដែរ។




