ធនាគារប្រៃសណីយ៍កម្ពុជា ចូលរួមព្រឹត្តិការណ៍ជិះកង់លើកទី៥ ដើម្បីលើកកម្ពស់និរន្តរភាពវិស័យធនាគារ និងប្រាក់រៀល

កែប ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ – ធនាគារប្រៃសណីយ៍កម្ពុជា (CPBank) បានចូលរួមយ៉ាងសកម្មក្នុងព្រឹត្តិការណ៍ “ជិះកង់ដើម្បីផ្សព្វផ្សាយអំពីនិរន្តរភាពនៃវិស័យធនាគារ និងការលើកកម្ពស់ប្រាក់រៀល” លើកទី៥ ដែលរៀបចំឡើងដោយសមាគមធនាគារនៅកម្ពុជា (ABC) នៅឆ្នេរអង្កោល ខេត្តកែប កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥។

ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ បានប្រមូលផ្តុំថ្នាក់ដឹកនាំ និងបុគ្គលិកមកពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានា ដើម្បីបង្ហាញនូវឆន្ទៈ និងស្មារតីរួបរួមគ្នារបស់វិស័យទាំងមូល ក្នុងគោលដៅរួម។