លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ឧបត្ថម្ភថវិកា ៣លានដុល្លារជួយដល់កងទ័ពជួរមុខ និងជនភៀសសឹក

លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ ប្រៃសណីយ៍កម្ពុជា បានប្រកាសចូលរួមឧបត្ថម្ភថវិកាចំនួន ៣.០០០.០០០ ដុល្លារអាមេរិក (បីលានដុល្លារ) តាមរយៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីជួយដល់កងទ័ពជួរមុខ និងជនភៀសសឹក។

ការចូលរួមបរិច្ចាគថវិកាដ៏ច្រើនសន្ធឹកសន្ធាប់នេះ ធ្វើឡើងក្នុងគោលបំណងចម្បងដើម្បីជួយទ្រទ្រង់ និងលើកទឹកចិត្តដល់វីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដែលកំពុងឈរជើងការពារបូរណភាពទឹកដីយ៉ាងរឹងមាំ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។