ធនាគារ ប្រៃសណីយ៍កម្ពុជា បាន​រៀបចំមហាសន្និបាតប្រចាំឆ្នាំលើកទី១០ ដែលបានប្រារព្ធឡើងនៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ នាថ្ងៃសុក្រ ទី០៥ ខែមករា ឆ្នាំ២០២៤  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ និងមានការចូលរួមពីគណៈគ្រប់គ្រងជាន់ខ្ពស់ នាយក នាយិកា និងបុគ្គលិកឆ្នើមប្រចាំឆ្នាំ២០២៣ ជាច្រើនរូប។

មហាសន្និបាតនេះ ប្រារព្ធឡើងក្រោមគោលបំណងបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ​២០២៣ និងការកំណត់ផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៤។

មហាសន្និបាតនេះក៏បានផ្តល់ឱកាសដល់គណៈគ្រប់គ្រងទាំងអស់ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហការគ្នាដើម្បីបង្កើនគុណភាពនៃការគ្រប់គ្រងការងារឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសការកំណត់ផែនការយុទ្ធសាស្រ្តធ្វើយ៉ាងណាឱ្យអតិថិជនទទួលបានការផ្តល់សេវាហិរញ្ញវត្ថុល្អបំផុត។

 

លើសពីនេះ គណៈគ្រប់គ្រង ក៏បានប្រគល់វិញ្ញាបនបត្រសរសើរជូនសាខាឆ្នើម និងបុគ្គលិកឆ្នើមប្រចាំឆ្នាំ២០២៣ សម្រាប់​កិច្ចខិតខំប្រឹងប្រែងក្នុងការសម្រេចបាននូវសមិទ្ធផលការងារ​បានយ៉ាងល្អប្រសើរ ផងដែរ។

ជាកិច្ចចុងក្រោយនៃមហាសន្និបាទ លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃធនាគារ ប្រៃសណីយ៍កម្ពុជា ក៏បានសម្តែងនូវការកោតសរសើរដល់គណៈគ្រប់គ្រង នាយក នាយិកាសាខា និងបុគ្គលិកទាំងអស់ ចំពោះកិច្ចសហការគ្នា និងកិច្ចខិតខំប្រឹងប្រែងបានយ៉ាងល្អក្នុងការអនុវត្តន៍ការងាររយៈពេលពេញមួយឆ្នាំ។ លោកក៏បាន​ជំរុញ​ឱ្យគណៈគ្រប់គ្រង នាយក នាយិកាសាខា និងបុគ្គលិកទាំងអស់ ឱ្យ​ខិតខំប្រឹងប្រែងកាន់តែខ្លាំងបន្ថែម​ទៀត ដើម្បីវឌ្ឍនភាពនៃ​ធនាគារ​ និង​ខ្លួន​ឯង។

ធនាគារ​ ប្រៃសណីយ៍កម្ពុជា​​ ក.អ បាន​ផ្លាស់ប្តូរទីតាំងថ្មីរបស់ ស្នាក់ការកណ្តាល និង សាខាការិយាល័យកណ្តាល ដែល​មានទីតាំងនៅអគារលេខ២៦៣ ជាន់ទី១ – ៦ ផ្លូវលេខ១១០ កែង៦១ ក្រុម១១ ភូមិ១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមាន​ការ​ចូលរួម​ដោយ​ លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ គណៈគ្រប់គ្រងជាន់​ខ្ពស់នៃស្នាក់ការកណ្តាល និង សាខាការិយាល័យកណ្តាលផងដែរ។​

អគារថ្មីរបស់ ស្នាក់ការកណ្តាល និង សាខាការិយាល័យកណ្តាល ជា​អគារស្តង់ដាធំទូលាយ ដែល​ត្រូវ​បាន​បំពាក់​ដោយ​ប្រព័ន្ធការពារសុវត្ថិភាព និង​សម្ភារៈធនាគារទំនើបៗ។ បុគ្គលិកធនាគារ ក៏​ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៍សម្រាប់បម្រើសេវាជូនអតិថិជនផងដែរ។

សេវាធនាគារដ៏ច្រើនសម្បូរបែប ក្នុង​សាខា​រួមមាន៖

  • សេវាឥណទាន
  • សេវាបញ្ញើសន្សំ
  • សេវាបង់ពន្ធគយ និងមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ
  • សេវាធនាគារចល័ត
  • ប័ណ្ណឥណពន្ធ និងឥណទានវីសា
  • សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស
  • ​ម៉ាស៊ីនអេធីអឹម ដកប្រាក់-ដាក់ប្រាក់ ២៤/៧
  • និងសេវាផ្សេងៗទៀតជាច្រើន។

ទីតាំងសាខា៖ https://maps.app.goo.gl/HBietjuQ2aH5fUYK6

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង 070 200 002 | 1800 200 888 (Toll Free) ឬ ចូលរួមជាមួយធនាគារតាមរយៈ​ Link៖

Facebook: https://www.facebook.com/cpbankplc

Telegram: https://t.me/cpbankplc

YouTube: https://bit.ly/2N0RnFf

Linked in: https://bit.ly/2qa9lfC

TikTok: https://www.tiktok.com/@cpbank_plc

ខេត្តស្ទឹងត្រែង៖ នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សាខាខេត្តស្ទឹងត្រែង បានឧបត្ថម្ភបង់អង្គុយចំនួន ៣០ ជូនដល់រដ្ឋបាលក្រុងស្ទឹងត្រែង និង បង់អង្គុយចំនួន ២០ ជូនដល់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋតាមទីសាធារណៈនៅក្នុងខេត្ត។

ខេត្តកំពង់ធំ៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ធនាគារ ប្រៃសណីយ៍កម្ពុជា បានចូលរួមអបអរសាទរ ទិវាសន្សំអាស៊ាន ក្រោមប្រធានបទ “ទម្លាប់សន្សំប្រាក់ ដើម្បីអ្នក និងគ្រួសារអ្នក”  ដែលរៀបចំឡើងដោយ ធនាគារជាតិនៃកម្ពុជា សមាគមធនាគារកម្ពុជា និងសមាគមមីគ្រូហិរញ្ញវត្ថុនៅកម្ពុជា នៅបរិវេណសួនច្បារដងស្ទឹងសែន ទីរួមខេត្តកំពង់ធំ។

ការរៀបចំកម្មវិធីនេះ មានការអញ្ជើញចូលរួមក្រោមអធិបតីភាព របស់ ឯកឧត្តម យឹម លាត អគ្គទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ អាជ្ញាធរមូលដ្ឋាន មន្ទីរ និងអង្គភាពពាក់ព័ន្ធពាក់ព័ន្ធក្នុងខេត្តកំពង់ធំ សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមធនាគារនៅកម្ពុជា​ សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា តំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា និងអ្នកចូលរួមសរុបប្រមាណ ១,០០០នាក់។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃការសន្សំប្រាក់ ជួយបង្កើនវប្បធម៌សន្សំ ជំរុញការកៀរគរប្រាក់សន្សំនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ និងពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុឱ្យកាន់តែមានភាពប្រសើរឡើង។

ធនាគារ ប្រៃសណីយ៍កម្ពុជា បានសម្ពោធជាផ្លូវការ សាខាទី៦២ របស់ខ្លួន គឺសាខាស្រុកកោះធំ-ឃុំព្រែកថ្មី ដែលមានទីតាំងនៅភូមិកំពង់ស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣។

ពិធីសម្ពោធជាផ្លូវការនេះ មានការចូលរួមដោយ លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ គណៈគ្រប់គ្រងជាន់ខ្ពស់នៃស្នាក់ការកណ្តាល នាយកសាខា និងបុគ្គលិកធនាគារ សាខាក្រុងតាខ្មៅ សាខាស្រុកស្អាង-ឃុំព្រែកគយ សាខាស្រុកបាទី-ឃុំត្រពាំងសាប និងសាខាស្រុកកោះធំ-ឃុំព្រែកថ្មីផ្ទាល់។

ធនាគារ ប្រៃសណីយ៍កម្ពុជា សាខាស្រុកកោះធំ-ឃុំព្រែកថ្មី ជាអគារស្តង់ដាធំទូលាយ ដែលត្រូវបានបំពាក់ដោយប្រព័ន្ធការពារសុវត្ថិភាព និងសម្ភារៈធនាគារទំនើបៗ។ បុគ្គលិកធនាគារ ក៏ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៍សម្រាប់បម្រើសេវាជូនអតិថិជនផងដែរ។

សេវាធនាគារដ៏ច្រើនសម្បូរបែប ក្នុងសាខារួមមាន៖

  • សេវាឥណទាន
  • សេវាបញ្ញើសន្សំ
  • សេវាធនាគារតាមទូរស័ព្ទដៃ
  • ប័ណ្ណឥណពន្ធ និងឥណទានវីសា
  • សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស
  • ម៉ាស៊ីនអេធីអឹម ដកប្រាក់-ដាក់ប្រាក់ ២៤/៧
  • និងសេវាផ្សេងៗទៀតជាច្រើន។

ទីតាំងសាខា៖ https://maps.app.goo.gl/5PgLK4x1H2kihCAKA

លេខទូរសព្ទទំនាក់ទំនងសាខា៖ 070 700 063

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង 070 200 002 | 1800 200 888 (Toll Free)

Facebook: https://www.facebook.com/cpbankplc

Telegram: https://t.me/cpbankplc

YouTube: https://bit.ly/2N0RnFf

Linked in: https://bit.ly/2qa9lfC

TikTok: https://www.tiktok.com/@cpbank_plc

ធនាគារ ប្រៃសណីយ៍កម្ពុជា តែងតែលើកស្ទួយលើវិស័យកីឡា និងសុខភាព! ធនាគារ បានចូលរួមឧបត្ថម្ភក្នុងកម្មវិធី “ទិវាដើរពិភពលោក” ដែលបានរៀបចំឡើងដោយអគ្គនាយកដ្ឋានកីឡា និងរដ្ឋបាលខេត្តព្រៃវែង សហការជាមួយ ក្រុមហ៊ុន Infinity Sport  ប្រារព្ធធ្វើឡើងនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ នៅខេត្តព្រៃវែង។

ទិវាដើរពិភពលោក ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩១ នៅទីក្រុងឡូសាន ប្រទេសស្វីស ដោយសមាគមពិភពលោក កីឡាសម្រាប់ទាំងអស់គ្នា ហៅកាត់ថា TAFISA។ ទិវានេះ ត្រូវបានដាក់ឈ្មោះថាជា “ទិវាដើរពិភពលោក” គឺកើតឡើងដោយ មានមនុស្សរាប់លាននាក់មកពីជាង១៦០ប្រទេស បានជួបជុំដើរជុំគ្នា នៅរៀងរាល់ថ្ងៃអាទិត្យ សប្ដាហ៍ទី១នៃខែតុលា។ សកម្មភាពនេះ  ត្រូវបានអនុវត្តទៀងទាត់ជាង បីទស្សវត្ស រហូតមានការទទួលស្គាល់ពីសមាគមពិភពលោកកីឡាសម្រាប់ទាំងអស់គ្នា ហើយបានសម្រេចបង្កើតទិវានេះឡើង ដោយដាក់ឈ្មោះថា “ទិវាដើរពិភពលោក” នៅឆ្នាំ១៩៩១ ។

 

ដោយឡែកឆ្នាំនេះ ប្រទេសកម្ពុជា ក៏បានចូលរួម និងប្រារព្ធធ្វើឡើងលើកទី១ នៅសួនច្បារសម្ដេចក្រឡាហោម ស ខេង កាលពីថ្ងៃអាទិត្យ ទី០១ ខែតុលា ឆ្នាំ២០២៣ នៅខេត្តព្រៃវែង ដោយកំណត់ម៉ោងដើរនៅវេលាម៉ោង ១០:០០ព្រឹក នៅតាមបណ្តាប្រទេសជាង ១៦០ប្រទេស។

ការចូលរួមនេះ ជាការប្តេជ្ញាតាំងចិត្តចូលរួមចំណែកលើកស្ទួយលើវិស័យកីឡា និងសុខភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៣ គឺ​ជា​ខួបអនុស្សាវរីយ៍លើកទី​១០ នៃ​ការ​បង្កើត​ធនាគារប្រៃសណីយ៍កម្ពុជា ដែល​ជា​ធនាគារ​ពាណិជ្ជដ៏​រីកចម្រើនលឿន​​បំផុត​មួយ​ក្នុង​ប្រទេសកម្ពុជា។​ ធនាគារបានសម្រេចចក្ខុវិស័យរបស់ខ្លួនដោយបាន​ប្រែក្លាយ​ជា​គ្រឹះស្ថានធនាគារ​ដ៏រឹងមាំមួយ ក្នុង​ការ​ផ្តល់​សេវាកម្ម​ផ្នែក​ហិរញ្ញវត្ថុដល់ប្រជាជន​កម្ពុជា និងអាជីវកម្មជាច្រើន​នៅក្នុង​ប្រទេស​។

គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ ទ្រព្យសកម្មសរុបរបស់ធនាគារបានកើនឡើងដល់១,៤ពាន់លានដុល្លារអាមេរិក ជាមួយនឹងសមតុល្យប្រាក់សន្សំ១ពាន់លានដុល្លារអាមេរិក​ និងសមតុល្យឥណទាន១ពាន់លានដុល្លារអាមេរិក។ ធនាគារ​បាន​ពង្រីកបណ្តាញប្រតិបត្តិការសាខាចំនួន៦១លាតសន្ធឹងពេញផ្ទៃប្រទេស​ ម៉ាស៊ីនអេធីអឹម និងម៉ាស៊ីនដាក់ប្រាក់សរុប៣៤០ទីតាំង គណនីអតិថិជនសរុប៣០១.០០០គណនី ប័ណ្ណសរុប​១២៥.០០០ប័ណ្ណ ​អ្នក​ប្រើប្រាស់​ សេវាធនាគារ​ចល័តសរុប១២៣.០០០នាក់ និងដៃគូអាជីវកម្មសរុប៥០.០០០កន្លែងទូទាំងប្រទេស។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វូណន ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារមានបណ្តាញប្រតិបត្តិការចំនួន៥១សាខា ហើយបានពង្រីកទ្រព្យសកម្មរបស់ខ្លួនកើនឡើង៨ដង បន្ទាប់ពីក្លាយជាបុត្រសម្ព័ន្ធ១០០%របស់ធនាគារប្រៃសណីយ៍កម្ពុជា ក្នុងឆ្នាំ២០១៧ ។

ក្នុង​រយៈពេល១០ឆ្នាំនៃប្រតិបត្តិការ ធនាគារប្រៃសណីយ៍កម្ពុជា បានបោះជំហានយ៉ាងលឿនលើផ្នែកឌីជីថលដែលអនុញ្ញាតឱ្យអតិថិជនប្រើប្រាស់ និងគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនបានយ៉ាងងាយស្រួល និងមានសុវត្ថិភាពខ្ពស់បំផុតតាមរយៈទូរសព្ទដៃ ​អតិថិជន​អាច​ស្នើសុំឥណទាន បើកគណនីតាមអនឡាញ ទូទាត់វិក្កយបត្រ និង​ធ្វើប្រតិបត្តិការធនាគារផ្សេងៗទៀត ដោយមិនចាំបាច់ធ្វើដំណើរមកកាន់សាខារបស់ធនាគារឡើយ។

ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០ ធនាគារប្រៃសណីយ៍កម្ពុជា ផ្តល់ជូននូវប្រូម៉ូសិនពិសេសសម្រាប់ការ​ដាក់ប្រាក់បញ្ញើសន្សំ​មានកាលកំណត់ជាប្រាក់រៀល ដោយ​ផ្តល់​អត្រាការប្រាក់​៨,៨%ក្នុង​មួយឆ្នាំ សម្រាប់បញ្ញើមានកាលកំណត់រយៈពេល២ឆ្នាំឡើងទៅ ដោយមានសុពលភាពរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

គួររំលឹកផងដែរ ធនាគារប្រៃសណីយ៍កម្ពុជា ក៏សម្រេចបាននូវប្រសិទ្ធិនាម និងពានរង្វាន់ជាច្រើនពីស្ថាប័នជាតិ និងអន្តរជាតិផងដែរ។ នៅឆ្នាំ២០២៣ ធនាគារបានទទួលពានរង្វាន់ Best Retail Bank 2023 Award” ពីស្ថាប័ន World Confederation of Businesses និង​ “Honorable Mention as SME Financier of the Year Asia” ពី SME Finance Forum នៃ​ International Finance Corporation (IFC)។

ការ​ប្តេជ្ញាចិត្តរបស់ធនាគារចំពោះឧត្តមភាព  ការផ្តល់ទំនុកចិត្ត និងភាពច្នៃ​ប្រឌិតខ្ពស់​ បាន​ធ្វើ​ឱ្យ​ធនាគារ​លេចធ្លោពី​គូប្រកួតប្រជែងរបស់ខ្លួន ហើយធនាគារ​ប្តេជ្ញាបន្តបម្រើអតិថិជនដោយភាពស្មោះត្រង់ និង​យកចិត្តទុកដាក់ខ្ពស់​បំផុត។ សមិទ្ធិផលរបស់ធនាគារ គឺជាសក្ខីភាពមួយនៃកិច្ចខិតខំប្រឹងប្រែងរួមរបស់​គណៈគ្រប់គ្រង និង​បុគ្គលិក​គ្រប់​ជាន់ថ្នាក់​របស់ធនាគារ។

លោកតូច ចៅចេក ប្រធាននាយកប្រតិបត្តិ​ ធនាគារ​ប្រៃសណីយ៍កម្ពុជា បានមាន​ប្រសាសន៍ថា «ក្នុង​ឱកាស​នៃ​ការ​អបអរសាទរខួប​១០ឆ្នាំនេះ ធនាគារ​នឹងបន្តស្មារតីវឌ្ឍនភាព ​​ស្វែងរកគំនិតថ្មីៗ ទទួលយកការច្នៃប្រឌិតថ្មី​ៗ សម្របខ្លួនទៅនឹងតម្រូវការរបស់អតិថិជន និងបន្ត​រួមចំណែក​ក្នុង​កិច្ចការ​សង្គម​»។

លោកក៏បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រផលិតផល និងសេវាកម្មរបស់ធនាគារ​កន្លងមក និងសូមថ្លែងអំណរគុណផងដែរ​ចំពោះក្រុមប្រឹក្សាភិបាល និងភាគទុនិក​ទាំងអស់​ សម្រាប់ការ​គាំទ្រតម្រង់ទិស និងអាជ្ញាធរនិយ័តករជាពិសេសធនាគារជាតិនៃកម្ពុជា​សម្រាប់ការគាំទ្រ ណែនាំជាប្រចាំកន្លងមក។ ធនាគារប្រៃសណីយ៍កម្ពុជា​ប្តេជ្ញា បន្តផ្តល់បទពិសោធន៍សេវាកម្មល្អបំផុតជូនដល់អតិថិជន។ ធនាគារនៅតែ​​​បន្ត​ធ្វើ​ជាធនាគារគម្រូល្អបំផុតមួយ​ក្នុង   វិស័យធនាគារ និង​ហិរញ្ញវត្ថុ ដោយ​សង្ឃឹមថាធនាគារនៅតែបន្ត​ទទួលបាន​​​ជោគជ័យនៅឆ្នាំប្រតិបត្តិការបន្តបន្ទាប់ទៅមុខយូរអង្វែងទៅទៀត។»

រីករាយខួបអនុស្សាវរីយ៍លើកទី១០ របស់ធនាគារ ប្រៃសណីយ៍កម្ពុជា!!!

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំកម្មវិធី «បរិស្ថានស្អាត សុខភាពល្អ» លើកទី២  ដែលចូលរួមដោយលោកនាយក-នាយិកា និងបុគ្គលិកធនាគារ ដោយដើររើសសំរាមសម្អាតបរិស្ថាននៅតាមសួន និងដងផ្លូវសាធារណៈនៅគ្រប់ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។

កម្មវិធីនេះ ត្រូវ​បាន​រៀបចំឡើង​ដើម្បី​អបអរសាទរទិវាសម្អាតពិភពលោក និង​ដើម្បីរួមចំណែកការពារបរិស្ថានធម្មជាតិ  ក៏ដូចជា បណ្តុះស្មារតី ស្រឡាញ់ ថែរក្សាបរិស្ថាន និងកាត់បន្ថយការបម្រែបម្រួលអាកាសធាតុពិភពលោក ។

សកម្មភាពនេះក៏ជាសារក្រើនរំលឹកដល់សាធារណៈជនឱ្យចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងជៀសវៀងការចោលសំរាមពាសវាលពាសកាល ដើម្បីការរស់នៅស្អាត បរិស្ថានស្អាត និងសេចក្តីថ្លៃថ្នូរផងដែរ ។

 

ធនាគារប្រៃសណីយ៍កម្ពុជា ក.អ ចាប់ដៃគូជាមួយ ក្រុមហ៊ុន Inpay’s Eurogiro
ផ្តល់សេវាកម្មទទួលប្រាក់ ផ្ទេរពីក្រៅប្រទេស

 

ធនាគារប្រៃសណីយ៍កម្ពុជា ក.អ សហការជាមួ​យ ក្រុមហ៊ុន Inpay ដែល​ជាក្រុមហ៊ុន Fintech ដ៏រីកចម្រើនបំផុតមួយ​នៅទ្វីបអឺរ៉ុប ដើម្បីផ្តល់​សេវាកម្មទទួលប្រាក់ ​ផ្ទេរ​ពីក្រៅប្រទេស មកកាន់​​ព្រះរាជាណាចក្រ
កម្ពុជា តាមរយៈ Eurogiro ដែលមានទីតាំងចំនួន ៧០,០០០ កន្លែង នៅទូទាំងពិភពលោក។

តាម​រយៈការ​សហការនេះ ប្រជាជនកម្ពុជា អាច​ដកប្រាក់​ ដែល​ផ្ញើ​ពី​ក្រៅ​ប្រទេស​បាន​ភ្លាមៗ ​យ៉ាងងាយស្រួល និង​មាន​សុវត្ថិភា​ព​ នៅ​តាម​សាខាទាំង ​៦១​ របស់​ធនាគារប្រៃសណីយ៍កម្ពុជា ក.អ។

លោក Thomas Jul ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន Inpay មានប្រសាសន៍ថា «យើងពិតជា​រីករាយក្នុងការសហការ​ជាមួយធនាគារប្រៃសណីយ៍កម្ពុជា។ នេះ​ ជាជំហានដ៏សំខាន់មួយរបស់​យើង ក្នុង​ការ​ជំរុញ​បរិយាបន្នហិរញ្ញវត្ថុនៅក្នុងតំបន់ តាមរយៈការផ្តល់លទ្ធភាពជូនធនាគារ ក្នុង​ការផ្តល់សេវាកម្ម​​ទទួល​ប្រាក់​​ផ្ទេរពី​ក្រៅប្រទេស​ ឱ្យ​​កាន់​តែ​មានភាពងាយស្រួល តម្លៃសមរម្យ និងឆាប់រហ័ស​។»

លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិនៃធនាគារប្រៃសណីយ៍កម្ពុជា ក.អ ក៏បានសម្តែងការសាទរចំពោះកិច្ចសហការនេះផងដែរ ហើយលោកបានបញ្ជាក់ថា «កម្ពុជាមានពលរដ្ឋ​ចំណាកស្រុកជា​ច្រើនដែលត្រូវការផ្ញើប្រាក់ត្រឡប់មក​ផ្ទះវិញ ដើម្បីផ្គត់ផ្គង់គ្រួសារ។ ជាមួយសេវាកម្មថ្មីនេះ ធនាគារប្រៃសណីយ៍កម្ពុជា ក.អ មិន​ត្រឹមតែ​ផ្តល់ជម្រើសកាន់តែទូលំទូលាយសម្រាប់​​ការ​ផ្ទេរប្រាក់ពីក្រៅ​ប្រទេស​ប៉ុណ្ណោះទេ វា​ថែមទាំង​​រួមចំណែកជំរុញ​សកម្មភាពសេដ្ឋកិច្ចប្រទេសកម្ពុជាផងដែរ។ នេះគឺជាមធ្យោបាយដែលងាយស្រួល ជាមួយតម្លៃសេវាសមរម្យសម្រាប់ទីផ្សារ ដើម្បីធានាបាននូវបរិយាបន្នប្រព័ន្ធហិរញ្ញវត្ថុនៅ​ក្នុង​ប្រទេស។»

ភាពជាដៃគូនេះក៏​បង្ហាញពីការប្តេជ្ញាចិត្តរបស់ ធនាគារប្រៃសណីយ៍កម្ពុជា ក.អ និង ក្រុមហ៊ុន Inpay ក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពឆ្លាតវៃ និង​ការច្នៃប្រឌិតខ្ពស់ ដើម្បី​​បង្កើន​ទំនាក់​ទំនង និង​អនាគតកាន់តែប្រសើរ សម្រាប់​ប្រជាជន​កម្ពុជា​នៅ​ទូទាំង​ពិភពលោកផងដែរ។

គួរបញ្ជាក់​ផងដែរថា ក្រុមហ៊ុន Inpay ជា​ក្រុមហ៊ុនផ្តល់សេវាកម្ម​ទូទាត់ឆ្លងប្រទេស ដែលមានតម្លៃសមរម្យ រហ័ស និងមានសុវត្ថិភាព និងមានការិយាល័យចំនួន ៧០,០០០ កន្លែង នៅជុំវិញពិភពលោក ទាំង​នៅ​ក្នុង​ទី​ប្រជុំ​ជន និង​តំបន់ដាច់ស្រយាល ដែលការផ្តល់សេវាហិរញ្ញវត្ថុនៅមានកម្រិត។ នៅឆ្នាំ២០២១ ក្រុមហ៊ុន Inpay ត្រូវបានទទួលស្គាល់ដោយ Financial Times ថាជាក្រុមហ៊ុនដែលរីកចម្រើនលឿនបំផុតនៅក្នុងប្រទេសដាណឺម៉ាក និងជាក្រុមហ៊ុន Fintech ដែលរីកចម្រើនលឿនបំផុតទី ៦ នៅអឺរ៉ុប។

អំពី ធនាគារ ប្រៃសណីយ៍កម្ពុជា​ ក.អ:

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ គឺជា​ធនាគារ​ដែល​រីក​ចម្រើន​លឿន​បំផុតមួយ​​នៅក្នុងប្រទេស
​កម្ពុជា។ ធនាគារបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០១៣ ក្រោមភាពជាដៃគូយុទ្ធសាស្ត្ររវាង CANADIA Investment Holding Plc. (CIH), ប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង Fullerton Financial Capital Pte. (FFC)។ ចាប់តាំងពីការចាប់ផ្តើម រហូតមកដល់បច្ចុប្បន្ន ធនាគារ បាន
ផ្តោតទៅលើទីផ្សារចម្រុះដែលពាំនាំយកបទពិសោធន៍ និងជម្រើសល្អៗជុំវិញពិភពលោក មកអនុវត្ត ដើម្បីឱ្យធនាគារស្ថិតនៅជួរមុខលើគំនិតផ្តួចផ្តើមផ្នែកបច្ចេកវិទ្យា។ ធនាគារ បានកំណត់ការជោគជ័យរបស់ខ្លួន មិនត្រឹមតែតួរលេខហិរញ្ញវត្ថុតែប៉ុណ្ណោះទេ គឺបានកំណត់គោលដៅអភិវឌ្ឍន៍ទៅមុខលើគ្រប់ផ្នែកឱ្យក្លាយជាធនាគារមានភាពប្រកួតប្រជែងទីបំផុតមួយ ដើម្បីបំពេញនូវសេចក្តីប្រាថ្នារបស់ប្រជាជនកម្ពុជា។ ធនាគារ ប្រៃសណីយ៍កម្ពុជា ប្តេជ្ញាក្នុងការរចនា និងផ្តល់ជូននូវផលិតផលហិរញ្ញវត្ថុប្រកបដោយភាពច្នៃ
ប្រឌិតសម្រាប់អតិថិជនរបស់ខ្លួន និងកំណត់ស្តង់ដារសេវាកម្មអតិថិជនល្អបំផុតក្នុងប្រទេសកម្ពុជា។

 

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ នៅ​មជ្ឍមណ្ឌលជាតិ​ផ្តល់​ឈាម ដើម្បីរួមចំណែកក្នុង​ការ​​​ជួយសង្គ្រោះជីវិតអ្នកជំងឺ ដែល​កំពុង​ត្រូវការ​ឈាម​។

កម្ម​វិធី​បរិច្ចាគឈាម​ដោយ​ស្ម័គ្រចិត្ត​នេះ ត្រូវ​រៀបចំឡើង ​នៅ​៤ទីតាំងផ្សេងគ្នា​ក្នុង​ពេលតែមួយ គឺ​នៅ​មជ្ឍមណ្ឌលជាតិ​ផ្តល់​ឈាមនៅ​រាជធានី​ភ្នំពេញ ខេត្ត​សៀមរាប ខេត្ត​បាត់​ដំបង និង​ខេត្ត​កំពង់​ចាម ដោយ​មាន​ការ​ចូលរួម​ពី​គណៈគ្រប់គ្រង និង​បុគ្គលិក​មក​ពីស្នាក់​ការកណ្តាល និង​៣៣​សាខា​ នៅ​រាជធានីភ្នំពេញ​ ខេត្ត និង​ស្រុក​ របស់​​ធនាគារ​។

សកម្មភាពនេះក៏ជាការលើកទឹកចិត្តដល់សាធារណៈជន ឱ្យចូលរួមចំំណែកបរិច្ចាគឈាមដោយស្ម័គ្រចិត្តឱ្យបានកាន់តែច្រើន ដើម្បីជួយ​បំពេញ​តម្រូវការ​ឈាម ដែល​កំពុង​ខ្វះខាត​ផងដែរ។​

ធនាគារ​ ប្រៃសណីយ៍កម្ពុជា បាន​សម្ពោធជាផ្លូវការ សាខា​ទី​៦១របស់ខ្លួន គឺសាខាស្រុក​ព្រៃនប់-ឃុំ​សំរុង ដែល​មានទីតាំងនៅភូមិសំរុងកណ្ដាល ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅ​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។

ពិធីសម្ពោធជា​ផ្លូវការនេះ មាន​ការ​ចូលរួម​ដោយ​ លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ គណៈគ្រប់គ្រងជាន់​ខ្ពស់នៃ​ស្នាក់​ការកណ្តាល ​នាយកសាខា និង​បុគ្គលិក​ធនាគារ សាខា​ខេត្ត​ព្រះសីហនុ និង​សាខាស្រុក​ព្រៃនប់​ផ្ទាល់។​

 

ធនាគារ​ ប្រៃសណីយ៍កម្ពុជា សាខាស្រុកព្រៃនប់ ជា​អគារស្តង់ដាធំទូលាយ ដែល​ត្រូវ​បាន​បំពាក់​ដោយ​ប្រព័ន្ធការពារសុវត្ថិភាព និង​សម្ភារៈធនាគារទំនើបៗ។ បុគ្គលិកធនាគារ ក៏​ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៍សម្រាប់បម្រើសេវាជូនអតិថិជនផងដែរ។

សេវាធនាគារដ៏ច្រើនសម្បូរបែប ក្នុង​សាខា​រួមមាន៖

  • សេវាឥណទាន
  • សេវាបញ្ញើសន្សំ
  • សេវាធនាគារតាមទូរស័ព្ទដៃ
  • ប័ណ្ណឥណពន្ធ និងឥណទានវីសា
  • សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស
  • ​ម៉ាស៊ីនអេធីអឹម ដកប្រាក់-ដាក់ប្រាក់ ២៤/៧
  • និងសេវាផ្សេងៗទៀតជាច្រើន។

ទីតាំងសាខា៖ https://goo.gl/maps/nxpvVEZbh9MsJV4q8

លេខទូរសព្ទទំនាក់ទំនងសាខា៖ 087 8000 50

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង 070 200 002 | 1800 200 888 (Toll Free) ឬ ចូលរួមជាមួយធនាគារតាមរយៈ​ Link៖

Facebook: https://www.facebook.com/cpbankplc

Telegram: https://t.me/cpbankplc

YouTube: https://bit.ly/2N0RnFf

Linked in: https://bit.ly/2qa9lfC

TikTok: https://www.tiktok.com/@cpbank_plc

បាត់ដំបង៖ នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ ធនាគារ ប្រៃសណីយ៍កម្ពុជា បាននាំយកនូវថវិកាចំនួន ៥.៨៧០,៨០ ដុល្លារអាមេរិក ឧបត្ថម្ភជូនដល់អនុវិទ្យាល័យនិគម ស្ថិតនៅភូមិនិគមក្រៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង សម្រាប់កសាងផ្លូវបេតុងមួយខ្សែ ដែលមានប្រវែង ៩៩ម៉ែត្រ និងបំពាក់អំពូលភ្លើងសូឡាតាមដងផ្លូវ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ។

ក្រៅពីនេះ ធនាគារក៏បាននាំយកវត្ថុអនុស្សាវរីយ៍ចែកជូនលោកគ្រូអ្នកគ្រូ ដោយម្នាក់ទទួលបានថង់បរិស្ថានមួយ ឆត្រមួយ និងអាវយឺតមួយផងដែរ ។

គួរបញ្ជាក់​ផងដែរថា នេះជា​លើកទី​២ហើយ​ ដែល​ធនាគារ​បាន​ជួយ​សាលាបឋម និង​អនុវិទ្យាល័យ​និគម​។ ក្នុង​ឆ្នាំ​២០២២ ធនាគារ​ក៏​បាន​ឧបត្ថម្ភ​ថវិកា ២០លានរៀល​សម្រាប់​កសាងផ្លូវបេតុង​ប្រវែង​៨០ម៉ែត្រ ​​និងបំពាក់បង្គោលអំពូលភ្លើងសូឡាតាមដងផ្លូវចំនួន១៦ដើម ផងដែរ។​

សៀមរាប៖ នាថ្ងៃសៅរ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៣ ធនាគារ ប្រៃសណីយ៍កម្ពុជា បានរៀបចំកិច្ចប្រជុំពាក់កណ្តាលឆ្នាំត្រួតពិនិត្យលទ្ធផលការងារ និងយុទ្ធសាស្ត្រអនុវត្តបន្តប្រចាំឆ្នាំ ២០២៣ ដែលប្រារព្ធឡើងនៅសណ្ឋាគារ សោម៉ាដេវី អង្គររីសត និងស្ប៉ា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ និងមានការចូលរួមពីគណៈគ្រប់គ្រងជាន់ខ្ពស់ នាយក និងនាយិកាសាខាទាំងអស់។

កិច្ចប្រជុំនេះ ប្រារព្ធឡើងក្រោមគោលបំណងបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងពាក់កណ្តាលឆ្នាំ២០២៣ និងការកំណត់ផែនការយុទ្ធសាស្ត្រសម្រាប់ពាក់កណ្តាលឆ្នាំទៅមុខទៀត។

ក្រៅពីនេះ គណៈគ្រប់គ្រងនៃធនាគារប្រៃសណីយ៍កម្ពុជាទាំងអស់ ​បានចូលរួមរត់ប្រណាំងពីប្រាសាទភ្នំបាខែង ទៅកាន់ប្រាសាទបាយន្ត ដើម្បីលើកកម្ពស់ស្មារតីជាក្រុម ក៏ដូចជាពង្រឹងសុខភាព។

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំកម្មវិធី «បរិស្ថានស្អាត សុខភាពល្អ» ដែលចូលរួមដោយលោកនាយក-នាយិកា និងបុគ្គលិកធនាគារ ដោយដើររើសសំរាមសម្អាតបរិស្ថាននៅតាមសួន និងដងផ្លូវសាធារណៈនៅគ្រប់ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣។

កម្មវិធីនេះ ត្រូវ​បាន​រៀបចំឡើង​ដើម្បី​អបអរសាទរទិវាបរិស្ថានជាតិ និង បរិស្ថានពិភពលោក និង​ដើម្បីរួមចំណែកការពារបរិស្ថានធម្មជាតិ  ក៏ដូចជា បណ្តុះស្មារតី ស្រឡាញ់ ថែរក្សាបរិស្ថាន និងកាត់បន្ថយការបម្រែបម្រួលអាកាសធាតុពិភពលោក ។

សកម្មភាពនេះក៏ជាសារក្រើនរំលឹកដល់សាធារណៈជនឱ្យចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងជៀសវៀងការចោលសំរាមពាសវាលពាសកាល ដើម្បីការរស់នៅស្អាត បរិស្ថានស្អាត និងសេចក្តីថ្លៃថ្នូរផងដែរ ។

ធនាគារប្រៃសណីយ៍កម្ពុជា ក.អ បានចូលរួមបរិច្ចាគថវិកា ៤០លានរៀល ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ដើម្បីសមាគមជាតិមានធនធាន បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។