គណនីសន្សំបង្គរ
គណនីសន្សំបង្គរ គឺជាប្រភេទគណនីដែលត្រូវបានបង្កើតឡើងសម្រាប់អតិថិជនដែលមានសាច់ប្រាក់នៅទំនេរ និងលំហូរចំណូលថេរ ហើយមានតម្រូវការដាក់ប្រាក់សន្សំតាមដំណាក់កាលស្របតាមលំហូរចំណូលរបស់ពួកគាត់ដោយជ្រើសរើសការសន្សំប្រាក់ ជាប្រចាំថ្ងៃ ប្រចាំសប្តាហ៏ ឬប្រចាំខែជាដើម និងរយះពេលជាក់លាក់ណាមួយ។
អត្រាការប្រាក់ | |||
រយៈពេល | ប្រាក់ដុល្លារ | ប្រាក់រៀល | ប្រាក់បាត |
៦ ខែ | ៤.០០% | ៤.០០% | ៤.០០% |
១២ ខែ | ៦.០០% | ៦.០០% | ៦.០០% |
២៤ ខែ | ៦.២៥% | ៦.២៥% | ៦.២៥% |
៤៨ ខែ | ៦.៤៥% | ៦.៤៥% | ៦.៤៥% |
≥ ៦០ ខែ | ៦.៥៥% | ៦.៥៥% | ៦.៥៥% |
អត្ថប្រយោជន៍៖
- អត្រាការប្រាក់ខ្ពស់
- គណនីសន្សំនេះអាចបើកជា ប្រាក់រៀល ប្រាក់ដុល្លារ និងប្រាក់បាត
- ផ្តល់ជូនសៀវភៅសន្សំដោយឥតគិតថ្លៃ
- ផ្តល់ជូន របាយការណ៍ធនាគារ (Bank Statement) មួយខែម្តងដោយឥតគិតថ្លៃ
- ផ្តល់ជូនប័ណ្ណវីសា (Visa Card) និងសេវាធនាគារចល័ត (Mobile Banking) ដោយឥតគិតថ្លៃ
- ផ្តល់ជូនការបញ្ចុះតម្លៃពិសេសពីដៃគូអាជីវកម្មដោយគ្រាន់តែបង្ហាញប័ណ្ណរបស់ធនាគារ
- ងាយស្រួលក្នុងការប្រតិបត្តិការសាច់បា្រក់តាមរយះ សេវាធនាគារចល័ត និង តាមម៉ាស៊ីន ATM (សមាជិក CSS)
ឯកសារតម្រូវ៖
និវាសនជន (ជនជាតិខ្មែរ) អនិវាសនជន (ជនបរទេស)
- រូបវន្តបុគ្គលដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ
- អត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែន (មានសុពលភាពយ៉ាងតិច ៣ខែ) / សៀវភៅគ្រួសារ / សៀវភៅស្នាក់នៅ / ប័ណ្ណបើកបរ / ប័ណ្ណសម្គាល់ខ្លួនចេញដោយស្ថាប័នរដ្ឋ
- មានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ
- លិខិតឆ្លងដែន (មានសុពលភាព)
- ឯកសារបញ្ជាក់ទីលំនៅអចិន្ត្រៃយ៍ / លិខិតបញ្ជាក់ការងារ / កិច្ចសន្យាជួលផ្ទះ / កិច្ចសន្យាការងារ / ឯកសារបញ្ជាក់អាជីវកម្មផ្ទាល់ខ្លួន
សម្គាល់៖
- អតិថិជនត្រូវមានមុខរបរ ឬអាជីវកម្មស្របច្បាប់ និងមិនមានជាប់ទោសឧក្រិដ្ឋ ឬបទល្មើសផ្សេងៗ
- សិស្សានុសិស្សក៏មានសិទ្ធិក្នុងការបើកគណនីជាធនាគារបាន
- តម្លៃសេវាកម្មគណនីគ្មានប្រតិបត្តិការ(គ្មានប្រតិបត្តិការចាប់ពី ១២ ខែ)៖ មិនមាន៕
*ទម្រង់ស្នើសុំ៖ MKT_02_Individual_Account
*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៖ www.cambodiapostbank.com.kh/T&C