ឥណទានសម្រាប់ពលករ
ឥណទានសម្រាប់ពលករ បង្កើតឡើងក្នុងគោលបំណងផ្ដល់ឥណទានដល់ពលករ ដែលបានប្រឡងជាប់ទៅធ្វើការនៅបរទេសតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លក្ខណៈពិសេសរបស់ឥណទាន រួមមាន៖
- ទំហំឥណទាន រហូតដល់ ៥.០០០ ដុល្លារអាមេរិក
- រយៈពេលខ្ចី រហូតដល់២៤ ខែ
- អត្រាការប្រាក់ ៨.៥% ក្នុងមួយឆ្នាំ
- មិនតម្រូវឱ្យមានទ្រព្យធានា
- មិនមានការផាកពិន័យ ករណីសងផ្តាច់មុនកាលកំណត់
- ការទូទាត់សងកមានភាពបត់បែន និងងាយស្រួល
- លក្ខខណ្ឌកម្ចី៖
– ត្រូវមានអាយុចាប់ពី ១៨ឆ្នាំ រហូតដល់ ៦0ឆ្នាំ- តម្រូវឱ្យមានអ្នករួមខ្ចី និង/ឬ អ្នកធានា– ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន
– ត្រូវមានកិច្ចសន្យាការងារផ្លូវការជាមួយនិយោជក និងលិខិតពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
– ត្រូវមានទិដ្ឋាការដែលមានសុពលភាព(សម្រាប់អ្នកខ្ចី)
– មិនមានព័ត៌មានអវិជ្ជមានក្នុងប្រព័ន្ធចែករំលែកព័ត៌មានឥណទានកម្ពុជា (CBC)
ធនាគាររក្សាសិទ្ធិក្នុងការកែប្រែរាល់លក្ខខណ្ឌ និងគោលការណ៍នានារបស់ធនាគារដោយពុំមានការជូនដំណឹងជាមុន។
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត