ក្នុងឱកាសខួប ៦ឆ្នាំ CPBank ផ្តល់ជូនអត្រាការប្រាក់ 6.6% លើប្រាក់បញ្ញើសន្សំមានកាលកំណត់

៦ឆ្នាំកន្លងផុតទៅ ចាប់ពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៣ ធនាគារ​ ប្រៃសណីយ៍កម្ពុជា ក.អ បានបើក​សម្ពោធ​​សាខាស្នាក់ការកណ្តាល ក្នុងរាជធានីភ្នំពេញ ដែលជាធនាគារពាណិជ្ជ ដែលជាដៃគូយុទ្ធសាស្ត្ររវាងកាណាឌីយ៉ាអ៊ីនវេសមិនហូលឌីង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងហ្វូឡឹតុនហ្វាយណាន់ស៊ល្យហូលឌីង។ គិតត្រឹមថ្ងៃទី២៦​ ខែកញ្ញា ឆ្នាំ២០១៩ នេះ ធនាគារបានក្លាយជាធនាគារផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេមួយ ជូនអតិថិជនគ្រប់កម្រិតដើម្បីលើកកម្ពស់ជីវភាព និងជួយបំពេញបំណង រីកចម្រើនរបស់ប្រជាពលរដ្ឋកម្ពុជា ហើយបង្កើតតម្លៃជានិរន្តដល់ភាគទុនិក បុគ្គលិក និងសង្គមផងដែរ។

មកទល់នឹងពេលនេះ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ មានស្នាក់ការកណ្តាលចំនួន ១ កន្លែង និង ៥០ សាខាខេត្ត/ក្រុង និងស្រុកដែលជាតំបន់សក្តានុពល  ដែលមានបុគ្គលិកចំនួនជាង ១,៦០០ នាក់វ័យក្មេង ស្វាហាប់ ចេះច្នៃប្រឌិត មានការ​ប្តេជ្ញា​ខ្ព​​ស់ ស្មោះស្ម័គ្រ ចេះយកចិត្តទុកដាក់ បានចូលរួមក្នុងការជម្រុញ​ឲ្យអាជីវកម្មរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ កាន់តែមានស្ថេរភាព ​និងរីកចម្រើនជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ​ដោយផ្តល់​នូវភាព​សម្បូរ​​បែប ផលិតផលហិរញ្ញវត្ថុ និងសេវាកម្មដល់អតិថិជន និងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម​​កម្ពុជា​។

គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០១៩ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ មានទ្រព្យសរុបប្រហែល ៨០០ លានដុល្លារអាមេរិក ដែលមានប្រាក់បញ្ញើសរុបប្រហែល ៦០០ លានដុល្លារអាមេរិក ប្រាក់ផ្តល់កម្ចីសរុបមានប្រហែ​ល​ ៥០០ លានដុល្លារអាមេរិក និងកំពុងបម្រើតម្រូវការហិរញ្ញវត្ថុប្រហែល ៨0,000 អតិថិជននៅតំបន់។ ធនាគារបង្កើតឲ្យមានប្រព័ន្ឌវាយតម្លៃឥណទាន (Loan Origination System), ការបើកគណនីតាមរយៈអនឡាញ, ដាក់ឲ្យប្រើប្រាស់ប័ណ្ណឥណពន្ធវីសា និងបង្កើនមុខងារជាច្រើនក្នុងសេវាធនាគារចល័តរបស់ខ្លួន ដែលស្របតាមទីផ្សារដែលកំពុងជឿនលឿនផ្នែកប្រព័ន្ធទំនើបកម្ម។

ទន្ទឹមនឹងនោះធនាគារបានបង្កើនដើមទុនរបស់ខ្លួនជាបន្តបន្ទាប់ដើម្បីបំពេញតាមតម្រូវការថ្មីរបស់អតិថិជន​ដោយ​ប្រតិបត្តិ​តាមការកំណត់បស់ធនាគារជាតិនៃកម្ពុជា​ ហើយធនាគារបានពង្រីកបណ្តាញប្រតិបត្តិការ​របស់ខ្លួនឡើង​ដល់​ចំនួន ១០ សាខាបន្ថែមក្នុងឆ្នាំបន្ទាប់ ទៅតាមនិន្នាការអភិវឌ្ឍន៍ដោយមិនឈប់ឈរនៃប្រព័ន្ធធនាគារ និងអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាធនាគារឈានមុខនៅក្នុងប្រទេសកម្ពុជា។

CPBank 6th Anniversary

សញ្ញា​នៃ​ការ​រីក​ចម្រើន​នេះ​គឺ​អាស្រ័យ​ដោយ​ទទួល​បាន​ការ​គាំ​ទ្រ​ពី​សំណាក់​អតិថិជន ​ហើយ​ធនាគារសូម​ថ្លែង​អំណរ​គុណ​ដល់​អតិថិ​ជន​ទាំង​អស់​ដែល​តែង​តែ​ជួយ​គាំ​ទ្រ​ជឿ​ជាក់​ធនាគារ​ក្នុង​រយៈ​កាល​កន្លង​មក ហើយ​យើង​ខ្ញុំ​សង្ឃឹម​យ៉ាង​មុត​មាំ​ថា​អតិថិជន​ទាំង​អស់​នឹង​បន្ត​គាំ​ទ្រ​ប្រើ​ប្រាស់​ផលិត​ផល​សេវា​កម្ម​របស់​ធនាគារ​យើង​ខ្ញុំ​បន្ត​ទៀត​។

ក្នុងព្រឹត្តិការណ៍នេះផងដែរ ធនាគារនឹងផ្តល់ជូនពិសេស អត្រាការប្រាក់ ៦,៦% ក្នុងឱកាសអបអរសាទរខួប ៦ឆ្នាំនៃការបង្កើតធនាគារចាប់តាំងពីឆ្នាំ ២០១៣។ សូមមកកាន់សាខាធនាគារ ប្រៃសណីយ៍កម្ពុជ ក.អ ណាមួយដែលនៅជិតលោកអ្នកបំផុត ដើម្បីធ្វើការបង្កើតគណនីសន្សំ ឬចូលទៅកាន់គេហទំព័រសម្រាប់ការបើកគណនីអនឡាញ https://acc.cambodiapostbank.com/ ព័ត៌មានបន្ថែមសូមទំនាក់ទំនង 023 260 888 ឬចុច Like ទំព័រហ្វេសប៊ុក CPBank ដើម្បីទទួលបានព័ត៌មានរហ័ស។