កិច្ចគារវៈ ទទួលស្វាគមន៍ ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងប្រតិភូអមដំណើរជាច្រើនរូបទៀត ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅស្នាក់ការកណ្តាលធនាគារប្រៃសណីយ៍កម្ពុជា

កិច្ចគារវៈគណៈប្រតិភូធនាគារជាតិនៃកម្ពុជា នេះគឺជាកិត្តិយសរបស់យើងខ្ញុំដែលបានទទួលស្វាគមន៍ ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងប្រតិភូអមដំណើរជាច្រើនរូបទៀត ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅស្នាក់ការកណ្តាលធនាគារប្រៃសណីយ៍កម្ពុជា នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមទេសាភិបាលរង និងប្រតិភូអមដំណើរ ជាពិសេសធនាគារជាតិនៃកម្ពុជា សម្រាប់មគ្គុទេសក៍ដ៏មានតម្លៃលើកិច្ចការ បរិយាបន្នហិរញ្ញវត្ថុ, ការការពារអតិថិជន, ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចពង្រឹងការប្រើប្រាស់ប្រាក់រៀល។ យើងខ្ញុំត្រៀមខ្លួនជានិច្ច ក្នុងការគាំទ្រគំនិតផ្តួចផ្តើមនានារបស់ធនាគារជាតិនៃកម្ពុជា ក្នុងកិច្ចរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។