ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ឧបត្ថម្ភកៅអីអង្គុយថ្មដុសជូនសាលាក្រុង តាខ្មៅ ក្នុងពិធីសម្ភោធអគារថ្មីនៃ សាខាក្រុងតាខ្មៅ

ភ្នំពេញ ថ្ងៃទី15 ខែមីនា  ឆ្នាំ 2019

ដោយផ្អែកលើការប្តេជ្ញាចិត្តខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ក្នុងការផ្តល់ជូនសេវាហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ឲ្យប្រសើរឡើង និងងាយស្រួលជាងមុន ធនាគារមានសេចក្តីរីករាយសូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា ធនាគារប្រៃសណីយ៍កម្ពុជា ក.អ សាខាក្រុងតាខ្មៅបានផ្លាស់ប្តូទីតាំង និងបើកសម្ភោធអគារថ្មីដែលមានព័ត៌មានដូចខាងក្រោម៖

ទីតាំងអគារថ្មី៖ ផ្លូវជាតិលេខ២ ភូមិថ្មី សង្កាត់តាខ្មៅ ត្រុងតាខ្មៅ ខេត្តកណ្តាល
ទីតាំងចាស់៖ ផ្ទះលេខ A5-A6 ផ្លូវលេខ 21 ភូមិថ្មី សង្កាត់តាខ្មៅ ត្រុងតាខ្មៅ ខេត្តកណ្តាល

គួរបញ្ជាក់ថាអគារថ្មីសាខាក្រុងតាខ្មៅ គឺជាសាខាដែលមានការរៀបចំល្អប្រកបដោយបរិក្ខារទំនើបៗ និង​បុគ្គលិក​ជំនាញៗជាច្រើន​រង់ចាំ​ស្វាគមន៍​ និង​ណែនាំ​លោក​អ្នក​អំពី​ផលិតផល​ និង​សេវា​នានា​ដែល​មាននៅ​ក្នុង​ធនាគារ​។

ក្នុងពិធីសម្ភោធអគារថ្មីនៃសាខាក្រុងតាខ្មៅនោះផងដែរ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ  បានឧបត្ថម្ភបង់អង្គុយថ្មដុសជូនសាលាក្រុងតាខ្មៅ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍន៍សង្គម តាមរយ:ការលើកកម្ពស់វិស័យសណ្តាប់ធ្នាប់សាធារណៈ បន្ថែមពីលើគម្រោងសួនកម្សាន្តនៅមុខផ្សារតាខ្មៅ។

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ មាន​សេចក្តីរីករាយ​ក្នុង​ការ​ជួយ​លើក​កម្ពស់​វិស័យសណ្តាប់ធ្នាប់សាធារណៈនៅ​ក្នុង​ប្រទេសកម្ពុជាយើង ដោយពិធី​ប្រគល់បង់អង្គុយ​​នេះ​ ​គឺបាន​ឆ្លុះបញ្ចាំង​ពី​ទំនួល​ខុស​ត្រូវ​របស់ធនាគារ​ចំពោះ​សង្គមផងដែរ។

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ​បានប្រើប្រាស់​​ប្រាក់​ចំណេញ​មួយចំនួនជូនសហគមន៍ តាមរយៈ​គម្រោង​អភិវឌ្ឍន៍​សង្គម​ជា​ច្រើន​ដូចជា​ ការបរិច្ចាកប្រចាំខែពីប្រាក់បៀវត្សរបស់បុគ្គលិកជូនមន្ទីពេទ្យគន្ធបុប្ផា កម្ម​វិធី​ឧបត្ថម្ភ និងបរិច្ចាគក្នុង​កិច្ច​ការសង្គម​ និង​មនុស្សធម៍​ផ្សេងៗ​ក្នុងប្រទេសកម្ពុជា។