CPBank សាខាខេត្តកោះកុង បើកសម្ពោធជាផ្លូវការហើយ

នាថ្ងៃទី22 ខែមករា ឆ្នាំ2021 CPBank ក្រោមតំណាងដ៏ខ្ពង់ខ្ពស់របស់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃ CPBank និងគណៈគ្រប់គ្រងជាច្រើនរូប បានអញ្ជើញចូលរួមបើកសម្ពោធជាផ្លូវការនូវសាខាថ្មីទី 58 សាខាខេត្តកោះកុង ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ 48 ភូមិភូមិទី1 សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។​ អាស្រ័យហេតុនេះ គ្រប់អតិថិជន និងសាធារណជនទាំងអស់អាចមកទទួលយកសេវាហិរញ្ញវត្ថុពីសាខាខេត្តកោះកុងបាន ដែលនឹងបម្រើសេវាធនាគារជូនលោកអ្នកចាប់ពីថ្ងៃនេះតទៅ ជាមួយនឹងបុគ្គលិកប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៍ អគារស្តង់ដាធំទូលាយ ប្រព័ន្ធការពារសុវត្ថិភាព សម្ភារៈធនាគារទំនើបៗ។

គូសបញ្ជាក់ផងដែរថា ក្នុងខែមករា ឆ្នាំ2021 នេះ CPBank បានសម្ពោធជាផ្លូវការសាខាថ្មីចំនួន 3សាខារួមមាន សាខាស្រុកគងពិសី សាខាខេត្តរតនគីរី និងសាខាខេត្តកោះកុង។ មិនត្រឹមតែប៉ុណ្ណោះក្នុងឆ្នាំ2021 នេះផងដែរ CPBank មានបណ្តាញប្រតិបត្តិការសរុបរហូតដល់ 58 សាខា និងម៉ាស៊ីនអេធីអឹមចំនួន 72 ទីតាំងទូទាំងប្រទេស ដែលឆ្លុះបញ្ចាំងឱ្យឃើញនូវសក្តានុពលនៃភាពរីកចម្រើនរបស់ធនាគារក្នុងកំឡុងពេលត្រឹមតែ 7ឆ្នាំ គិតចាប់តាំងពីថ្ងៃបង្កើតឡើងដំបូងក្នុងខែកញ្ញា ឆ្នាំ2013។

CPBank មានសេវាធនាគារជាច្រើនសម្បូរបែបសម្រាប់បម្រើជូនអតិថិជនរួម​មាន សេវាឥណទាន សេវាបញ្ញើសន្សំ សេវាធនាគារតាមទូរស័ព្ទដៃ ប័ណ្ណឥណពន្ធ និងឥណទានវីសា សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស និងសេវាផ្សេងៗទៀតជាច្រើន និងរួមបញ្ចូលទាំងម៉ាស៊ីនអេធីអឹមដកប្រាក់-ដាក់ប្រាក់ ២៤/៧។ ជាពិសេស CPBank នឹងផ្តល់ភាពងាយស្រួលជូនអតិថិជនលើការស្នើសុំបើកគណនី និងស្នើសុំឥណទានដោយងាយស្រួលតាមរយៈ Online ដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរមកកាន់សាខាធនាគារឡើយ។

ទីតាំងសាខា៖ https://goo.gl/maps/LT9aqThBAS2wEkxy9

លេខទូរសព្ទទំនាក់ទំនងសាខា៖ 016 6000 94

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង 023 260 888 ឬ ចូលរួមជាមួយធនាគារតាមរយៈ​ Link៖

Facebook: https://www.facebook.com/cpbankplc/

Telegram: https://t.me/cpbankplc
YouTube: https://bit.ly/2N0RnFf
Linked in: https://bit.ly/2qa9lfC