ផ្តល់ជូនអត្រាការប្រាក់ត្រឹមតែ ០.៥៨% ក្នុងមួយខែលើឥណទានសហគ្រាសខ្នាតតូច និងមធ្យម

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (CPBank) ជាធនាគារមួយដែលទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាលក្នុងកិច្ចសហការជាដៃគូជាមួយធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank Cambodia) លើ “គម្រោងសហហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម” ក្នុងគោលបំណងដើម្បីជម្រុញឱ្យមាននូវវឌ្ឍនភាពនៃសហគ្រាសធុនតូច និងមធ្យមនៅប្រទេសកម្ពុជា។

CPBank ​នឹងធ្វើការផ្តល់ជូនឥណទានដល់សហគ្រាសធុនតូច និងមធ្យមដែលមានតម្រូវការទុនប្រើប្រាស់សម្រាប់វិនិយោគបន្ថែមក្នុងអាជីវកម្ម ការពង្រីកបណ្តាញប្រតិបត្តិការបន្ថែម ឬតម្រូវការទុនបង្វិលជាដើម ក្នុងអត្រាការប្រាក់ពិសេសបំផុតត្រឹមតែ ០.៥៨% ក្នុងមួយខែ ឬ ៧% ក្នុងមួយឆ្នាំ និងមានរយៈពេលឥណទានរហូតទៅដល់ ៧ឆ្នាំ។

ក្រៅពីឥណទានសហគ្រាសខ្នាតតូច និងមធ្យម CPBank ក៏មានឥណទានជាច្រើនផ្សេងទៀតសម្រាប់ផ្តល់ជូនអតិថិជនរួមមាន ឥណទានគេហដ្ឋាន ឥណទានរថយន្ត ឥណទានកសិកម្ម ឥណទានវិបារូរ៍ និងឥណទានគ្មានទ្រព្យធានាជាដើម។

សម្រាប់ព័ត៌មានបន្ថែម៖​ ០២៣​ ២៦០ ៨៨៨