ធនាគារប្រៃសណីយ៍កម្ពុជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វូណន បានយកថវិកាដែលប្រមូលបបានពី «មូលនិធិសម្រាប់ជាតិយើង FOUNDATOIN FOR OUR NATION» សរុប ៤៨.០០០.០០០រៀល (សែសិបប្រាំបីលានរៀល) ដើម្បីរៀបចំជាគ្រឿងឧបភោគ បរិភោគ ថ្នាំសង្កូវ និងថវិកាសម្រាប់ចែកជូនបងប្អូនជនភៀសសឹកនៅជំរំជនភៀសសឹកចំនួនបីទីតាំងនៅក្នុងខេត្តព្រះវិហារ និងខេត្តសៀមរាប កាលពីថ្ងៃទី០១ និងទី០២ ខែសីហា ឆ្នាំ២០២៥។
ក្នុងនាមជាធនាគារខ្មែរ ការកៀរគរថវិកានេះ គឺកើតចេញពីស្មារតីខែ្មរតែមួយ ខ្មែរស្រលាញ់ខ្មែរ ខ្មែរដើម្បីខ្មែរ។
ក្រៅពីបង្កើតមូលនិធិដោយខ្លួនឯង ធនាគារប្រៃសណីយ៍កម្ពុជា ក៏បានចូលរួមឧបត្ថម្ភក្នុងមូលនិធិនានា ដែលមានគោលបំណងជួយយោធិនជួរមុខ និងបងប្អូនជនភៀសសឹកផងដែរ។
គួរបញ្ជាក់ផងដែរថា លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ធនាគារប្រៃសណីយ៍កម្ពុជា ក៏បានចូលរួមឧបត្ថម្ភថវិកា ១,០០០,០០០ដុល្លារ (១លានដុល្លារ) ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទ្រទ្រង់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជានៅបណ្តោយព្រំដែនកម្ពុជា-ថៃផងដែរ។