ធនាគារឆ្នើមសម្រាប់សហគ្រិនស្រ្តី ពី IFC និង SME Finance Forum

សហគ្រិនស្រ្តី    គឺជាអ្នកចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ អភិវឌ្ឍន៍វិស័យឯកជន ក៏ដូចជាកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។ នាពេលបច្ចុប្បន្នម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមភាគ ច្រើននៅកម្ពុជា គឺជាស្រ្តីដែលពួកគាត់ជាចលករដ៏សំខាន់ក្នុងការបង្កើតការងារនៅតាមបណ្តាសហគមន៍ទូទាំងប្រទេស។ ការលើកកម្ពស់ និងផ្តល់ឱកាសជូនស្រ្តី ដើម្បីចូលរួមក្នុងវិស័យអាជីវកម្ម និងវិស័យហិរញ្ញវត្ថុ គឺជាការយកចិត្តទុកដាក់ និងការ ប្តេជ្ញាចិត្តបំផុតរបស់ CPBank ។

CPBank​ ទទួលបានប្រសិទ្ធនាមជា “ធនាគារឆ្នើមសម្រាប់ សហគ្រិនស្រ្តី ”ពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation) និងវេទិកាហិរញ្ញវត្ថុសហគ្រាសខ្នតតូច និងមធ្យម (SME Finance Forum)។  ផ្តោតសំខាន់លើការ យកចិត្តទុកដាក់ និងប្តេជ្ញាចិត្តក្នុងការជួយលើកកម្ពស់ និង សម្របសម្រួលផ្នែកហិរញ្ញវត្ថុ ជូនដល់សហគ្រិនស្រ្តីទាំងអស់ទូទាំងប្រទេស  ដើម្បីសម្រេចគោលដៅបរិយាប័ន្នហិរញ្ញវត្ថុក្នុង ការបង្កើននូវលទ្ធភាព និងសិទ្ធិអំណាចជូនដល់សហគ្រិនស្រ្តីនិងភាពជាអ្នកដឹកនាំរបស់ស្រ្តីក្នុងអាជីវកម្មនៅទូទាំងប្រទេស។