ឥណទានសហគ្រាសខ្នាតតូច និងមធ្យម

ឥណទានសហគ្រាសខ្នាតតូច និងមធ្យម

ធនាគារ​ ប្រៃសណីយ៍កម្ពុជាជឿជាក់លើសារៈសំខាន់នៃសហគ្រាសខ្នាតតូច​​ និងមធ្យមក្នុងការចូលរួមឆ្ពោះទៅរកការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា។

ជាមួយនឹងកញ្ចប់ហិរញ្ញប្បទានពិសេសសម្រាប់សហគ្រាសខ្នាតតូច និងមធ្យមយើងប្តេជ្ញាផ្តល់ជូនអ្នកនូវដំណោះស្រាយផ្នែកហិរញ្ញវត្ថុដើម្បីធានាថាលោកអ្នកនឹងទទួលបាននូវឱកាសក្នុងការបង្កើតអាជីវកម្មថ្មីៗ ការពង្រីកអាជីវកម្ម ដើមទុនសម្រាប់ប្រើប្រាស់ និងកែលម្អទីតាំងអាជីវកម្មរបស់អ្នក។

កញ្ចប់ហិរញ្ញប្បទានពិសេសរបស់យើងសម្រាប់សហគ្រាសធុនតូចនិងមធ្យមត្រូវបានកំណត់ដូចខាងក្រោម៖

  • ផ្តល់អត្រាការប្រាក់ប្រកួតប្រជែង
  • ផ្តល់រយៈពេលឥណទានរហូតដល់ ១២០ខែ
  • ផ្តល់ជូនរហូតដល់ ៧៥% ​​នៃតម្លៃអចលនទ្រព្យ
  • អនុញ្ញាត ប្លង់រឹង​​​ និងប្លង់ទន់សម្រាប់ទ្រព្យបញ្ចាំ
  • ផ្តល់ទំហំឥណទានរហូតដល់ ១.០០០.០០០ ដុល្លារអាមេរិក
  • ផ្តល់ជូនប័ណ្ណវីសាដោយឥតគិតថ្លៃ
  • មានសេវាកម្មធនាគារចល័ត
  • វិធីសងរំលោះមានភាពបត់បែន​ និងងាយស្រួល

រាល់ឥណទានទាំងអស់ត្រូវឆ្លងកាត់ការវាយតម្លៃឥណទានរបស់ធនាគារ។

ធនាគាររក្សាសិទ្ធិក្នុងការកែប្រែរាល់លក្ខខណ្ឌ និងគោលការណ៍នានារបស់ធនាគារដោយពុំមានការជូនដំណឹងជាមុន។​