ធនាគារ ប្រៃសណីយ៍កម្ពុជា ឧបត្ថម្ភថវិកាចំនួន ៥.៨៧០,៨០ ដុល្លារអាមេរិក ជូនដល់អនុវិទ្យាល័យនិគម ខេត្តបាត់ដំបង

បាត់ដំបង៖ នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ ធនាគារ ប្រៃសណីយ៍កម្ពុជា បាននាំយកនូវថវិកាចំនួន ៥.៨៧០,៨០ ដុល្លារអាមេរិក ឧបត្ថម្ភជូនដល់អនុវិទ្យាល័យនិគម ស្ថិតនៅភូមិនិគមក្រៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង សម្រាប់កសាងផ្លូវបេតុងមួយខ្សែ ដែលមានប្រវែង ៩៩ម៉ែត្រ និងបំពាក់អំពូលភ្លើងសូឡាតាមដងផ្លូវ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ។

ក្រៅពីនេះ ធនាគារក៏បាននាំយកវត្ថុអនុស្សាវរីយ៍ចែកជូនលោកគ្រូអ្នកគ្រូ ដោយម្នាក់ទទួលបានថង់បរិស្ថានមួយ ឆត្រមួយ និងអាវយឺតមួយផងដែរ ។

គួរបញ្ជាក់​ផងដែរថា នេះជា​លើកទី​២ហើយ​ ដែល​ធនាគារ​បាន​ជួយ​សាលាបឋម និង​អនុវិទ្យាល័យ​និគម​។ ក្នុង​ឆ្នាំ​២០២២ ធនាគារ​ក៏​បាន​ឧបត្ថម្ភ​ថវិកា ២០លានរៀល​សម្រាប់​កសាងផ្លូវបេតុង​ប្រវែង​៨០ម៉ែត្រ ​​និងបំពាក់បង្គោលអំពូលភ្លើងសូឡាតាមដងផ្លូវចំនួន១៦ដើម ផងដែរ។​