ធនាគារ ប្រៃសណីយ៍កម្ពុជាចូលរួមព្រឹត្តិការណ៍រត់ប្រណាំងស្រ្តីដើម្បីអបអរទិវាអន្តរជាតិនារី

ធនាគារប្រៃសណីយ៍កម្ពុជា ចូលរួមព្រឹត្តិការណ៍រត់ប្រណាំងស្រ្តី ១០គីឡូម៉ែត្រ និង៤គីឡូម៉ែត្រក្រោមប្រធានបទ«ស្ត្រីក្នុងភាពជាអ្នកដឹកនាំ» ដើម្បីអបអរទិវាអន្តរជាតិនារី នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ នៅសួនច្បារ មុខវត្តបទុមវត្តី រាជធានីភ្នំពេញ។

ក្រៅពីគណៈគ្រប់គ្រង និងបុគ្គលិកនៃធនាគារប្រៃសណីយ៍ប្រមាណ១៣០នាក់ ក៏មានកីឡាករ កីឡាការិនីផ្សេងៗប្រមាណជាង ១.៥០០នាក់ ចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ។

 

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍រត់ប្រណាំងស្រ្តីនេះ ត្រូវបានរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍។