ធនាគារ ប្រៃសណីយ៍កម្ពុជា បានចូលរួមឧបត្ថម្ភ ដល់គម្រោងកិច្ចការសង្គមរបស់សមាគមធនាគារនៅកម្ពុជា ដោយឧបត្ថម្ភសម្ភារៈសិក្សាដល់សាលាចំនួនប្រាំពីរ ស្ថិតនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
សាលាទាំងប្រាំពីររួមមាន សាលាបឋមសិក្សាចារជ្រុំ សាលាបឋមសិក្សាអូរគ្រូកែ សាលាបឋមសិក្សាច្រនាង សាលាបឋមសិក្សាសំបូរ សាលាបឋមសិក្សាត្រពាំងជ្រូក សាលាបឋមសិក្សាព្រែក និងអនុវិទ្យាល័យប្រាសាទសំបូរ។ សាលានិមួយៗទទួលបានទូរទស្សន៍មួយគ្រឿងដាក់ក្នុងបណ្ណាល័យសម្រាប់សិស្សានុសិស្សរៀនភាសាអង់គ្លេសតាមប្រព័ន្ធអ៊ីនធឺណិត តុសិស្ស និងតុគ្រូ ខណៈសិស្សានុសិស្សម្នាក់ៗទទួលបានសម្ភារៈសិក្សា ដូចជា កាតាប សៀវភៅ កាបូបប៊ិច ប៊ិច និងដបទឹក។
ពិធីប្រគល់អំណោយបានប្រព្រឹត្តឡើង នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅសាលាបឋមសិក្សាចារជ្រុំ ខេត្តកំពង់ធំ ក្រោមអធិបតីយភាពរបស់ លោកជំទាវ សាយ សំអាត ទេសាភិបាលរង ធនាគារជាតិ នៃកម្ពុជា និងមានការចូលរួមដោយតំណាងសមាគមធនាគារនៅកម្ពុជា និងធនាគារនានាផងដែរ។